ឃាត់ខ្លួនស្ដេចត្រាញ់រុស្ស៊ីម្នាក់នៅចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់

អន្តរជាតិ

អ្នកជំនួញខ្នាតយក្សរុស្ស៊ីម្នាក់ដែលត្រូវបានកាសែតរដ្ឋ​រុស្ស៊ី​បង្ហើបឈ្មោះ​ថា Mikhail Fridman ត្រូវបាន​ឃាត់ខ្លួន​នៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ខណៈ​រូបលោក​គឺ​ជា​មហាសេដ្ឋី​មាន​បំផុតមួយរូប​ប្រចាំ​ប្រទេស។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី Timeofisrael បាន​បង្ហើប​ថា របាយការណ៍​បញ្ចេញ​ដោយទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិចក្រភពអង់គ្លេស មិនបាន​បញ្ជាក់ពីឈ្មោះ​របស់​បុគ្គល​ដែលបាន​ឃាត់ខ្លួន​ឡើយ គ្រាន់តែ​ទម្លាយថា បុគ្គលរូបនេះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណីលាងលុយ​កខ្វក់ ឃុបឃិត​ការ​បោកបន្លំ​ឯកសារ​ការិយាល័យផ្ទះ និង​ការភូតកុហក។

ប្រភពដដែល​បាន​បន្ថែមទៀតថា អំឡុងពេលធ្វើការឃាត់ខ្លួន​នោះ មានរកឃើញ​ភុស្តតាងជាច្រើន​ដូចជា ឧបករណ៍​ឌីជីថល​មួយ​ចំនួន និង​​សាច់ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី “លំនៅដ្ឋាន​រាប់លាន​ផោន”​របស់​ស្ដេចត្រាញ់​រុស្ស៊ី​ម្នាក់នេះ។

យ៉ាងណា សារព័ត៌មានរុស្ស៊ី TASS បានស្រង់សម្ដី​ប្រភព​ជិតស្និទ្ធ​នឹង​លោក Fridman ថា លោកត្រូវបាន​ឃាត់ខ្លួន ដោយសារ​ល្មើសច្បាប់​ទណ្ឌកម្ម​ដែលបាន​ដាក់​មក​លើ​លោក និងបាន​បញ្ជាក់​លំអិត​ពី​បញ្ហា​នេះឡើយ៕