តើឧកញ៉ារូបណា ជាម្ចាស់ក្រុមហ៊ុននាំចូល-លក់ចែកចាយ «តែបៃតង OISHI» នៅកម្ពុជា?

ជុំវិញ​ឧកញ៉ា

តែបៃតង អូអ៊ិឈិ (OISHI) ជាផលិតភេសជ្ជៈនាំមុខគេមួយ ក្នុងការចរាចរណ៍​លើ​ទីផ្សារ​នៃ​ប្រទេសកម្ពុជា។ ក្រុមហ៊ុន HSC Food & Beverages ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន HSC Group ​​របស់​ឧកញ៉ា សុខ ហុង ​​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ថៃ Oishi Trading Co., LTD ​​​ដើម្បី​នាំ​ចូល​ផ្តាច់មុខ និង​លក់​ចែកចាយ​នូវ​តែ​បៃតង អូអ៊ិឈិ នៅ​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ​២០១៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
​ឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន HSC Group

ក្រុមហ៊ុន អេចអេសស៊ី គ្រុប (HSC Group) ​​ជា​ក្រុមហ៊ុន​​​ក្នុង​ស្រុក​មួយ ដែល​បាន​បង្កើត​ឡើង​​ក្នុង​ឆ្នាំ​២០០៧ ដោយ​ឧកញ៉ា សុខ ហុង។ ក្រោម​ការ​ដឹក​នាំ​លោក​ឧកញ៉ា ក្រុមហ៊ុន​​​បាន​និង​កំពុង​ពង្រីក​វិសាលភាព​កាន់​តែ​ធំ​ឡើង ​​ដោយ​​ក្នុង​នោះ​មាន​មុខ​ជំនួញ​ធំៗ​ចំនួន​៨ និង​បាន​សហការ​ជាមួយ​ដៃគូ​ជា​ច្រើន​ជុំ​វិញ​ពិភពលោក ​​ដោយ​បាន​នាំ​ចូល​ផលិត​ផល​​យីហោ​ល្បីៗ​​​របស់​ពិភពលោក យីហោប្រចាំ​តំបន់ និង​នៅ​កម្ពុជា ជាង​២០​មុខ​ នា​ពេល​បច្ចុប្បន្ន។

បច្ចុប្បន្នក្រុមហ៊ុន HSC Food & Beverages បាន​ជ្រើស​រើស​​តារា​ចម្រៀង សុខ ពិសី ជា​ទូត​សុឆន្ទៈ​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​នូវ​​ភេសជ្ជៈ តែបៃតង អូអ៊ិឈិ។ តែបៃតង អូអ៊ិឈិ មាន​​ជា​ច្រើន​រស់ជាតិ ដូចជា អូអ៊ិឈិសូដា ដែលមាន​ជាតិហ្គាស និងតែបៃតង អូអ៊ិឈិក្រូចឆ្មារទឹកឃ្មុំ ដែលមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់។ ការ​ញ៉ាំ​តែបៃតង អូអ៊ិឈិ ​ត្រូវ​បាន​គេ​យល់​ថា អាច​ជួយ​ឱ្យ​អារម្មណ៍ស្រស់ស្រាយ និង​ជួយ​ឱ្យ​ស្បែក​មើលទៅស្រស់ស្អាត ភ្លឺថ្លា ជាង​មុន។

គួរ​បញ្ជាក់​ថា លោកឧកញ៉ា សុខ ហុង គឺជា​កូន​ប្រុស​របស់​អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន​ សូគីម៉ិចគ្រុប និង​ជា​ម្ចាស់​សណ្ឋាគារ​ សុខា។ ក្រៅ​ពី​ជា​ប្រធាន​​ក្រុមហ៊ុន អេចអេសស៊ី គ្រុប ​​លោក​ឧកញ៉ា សុខ ហុង ដែល​មាន​បងប្អូនចំនួន ​​​៦​នាក់ ​​ក៏កំពុងកាន់តួនាទីជា​​អនុប្រធាន​សហព័ន្ធកីឡា​កាយសម្ព័ន្ធកម្ពុជា សម្រាប់​អាណត្តិ​ទី​៦ ឆ្នាំ ២០១៩-២០២៣ ផង​ដែរ៕