Tesla ​បន្ថយការផលិតរថយន្ត Model Y នាខែធ្នូ តិចជាងខែវិច្ឆិកាជាង ២០%

អន្តរជាតិ

រោងចក្រផលិតរថយន្តអគ្គិសនី Tesla នឹង​កាត់បន្ថយ​ការ​ផលិតរថយន្ត​ Model Y នៅឯទីក្រុងសៀងហៃ ប្រទេសចិន រហូតដល់​ច្រើនជាង ២០% បើធៀបនឹងស្ថិតិផលិតរថយន្ត​ម៉ូដែល​មួយនេះ​កាលពីខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះជាមិនទាន់មាន​ការ​បកស្រាយច្បាស់លាស់​ជុំវិញ​បញ្ហា​មួយនេះ​ក៏ដោយ ប៉ុន្តែ CNA ចុះផ្សាយ​ថា ការ​រឹតបន្តឹង​ដ៏​តឹងរ៉ឹង​នៃ​វិធានការកូវីដសូន្យ​របស់​ចិន អាច​ជា​ដើមចម​នៃ​ការ​កាត់​បន្ថយ​ការ​ផលិត​របស់ Tesla។

យ៉ាងណាកាលពីខែមុន ទិន្នន័យលក់​រាយ​របស់ Tesla បាន​កើនឡើង​ជិតទ្វេដង បើធៀប​នឹង​ឆ្នាំទៅក្នុងរយៈពេល​ដូចគ្នា ​បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​នេះ​ចាប់ផ្ដើម​កាត់បន្ថយ​តម្លៃ និង​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​អតិថិជន សម្រាប់​ការ​ទិញ​រថយន្ត​ Model 3 និង Model Y។

សូមជម្រាបដែរថា កាលពី​ខែកញ្ញា Tesla ធ្លាប់​មាន​គម្រោង​បង្កើន​ការ​ផលិត​រថយន្ត Model Y និង Model 3 នៅត្រីមាសទី ៤ សម្រាប់​រោងចក្រ​ទើប​បង្កើត​ថ្មី​នៅ​ទីក្រុង Austin និង Berlin ទៀតផង៕