ផ្សារទំនើបតម្លៃ ២៩០លានដុល្លារ AEON3 គ្រោងនឹងបើកថ្ងៃទី១៥ ខែធ្នូនេះ

សង្គម​ និង​សេដ្ឋកិច្ច

ផ្សារទំនើប អ៊ីអន ៣ គ្រោងនឹងបើកសាកល្បងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមហ៊ុនអ៊ីអន ខេមបូឌា កាលពីថ្ងៃទី៥ធ្នូម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្សារទំនើបតម្លៃ ២៩០លានដុល្លារនេះ នឹងផ្តល់ជូននូវការកម្សាន្ត និងការអប់រំដល់មនុស្សគ្រប់វ័យ ជាមួយនឹងគោលគំនិត “Edutainment Mall” នៅចំកណ្តាលនៃទីក្រុងកំពុងអភិវឌ្ឍន៍ថ្មីជាប់នឹងក្រុងតាខ្មៅ។

គួរបញ្ជាក់ថា គម្រោងផ្សារទំនើប អ៊ីអន ៣ (AEON 3) សាងសង់ក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារអាមេរិក ដែលមានទំហំធំជាងផ្សារ Aeon 1-2 បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុប ១៧៤០០០ ម៉ែត្រការ៉េឯណោះ។

គម្រោងផ្សារទំនើបអឺអនម៉លទី៣ ក៏ជាកម្លាំងចលករដ៏សំខាន់ នៅក្នុងការជួយជម្រុញដល់ការអភិវឌ្ឍន៍ នៃទីក្រុង រណបស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់មានសក្តានុពលខ្លាំង៕