រុស្ស៊ី៖ ទោះលោកខាងលិចព្យាយាមកំណត់តម្លៃប្រេងបែបណា ក៏មិនអាចរារាំងសង្គ្រាមបានដែរ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុម G7 បាន​កំណត់​តម្លៃប្រេង​នាំចេញ​របស់​រុស្ស៊ី​ទៅកាន់​លោកខាងលិច បើទោះជា​សហព័ន្ធ​រុស្ស៊ី​មិន​ទាន់​ឯកភាពក្ដី ដោយពួកគេ​យល់ថា ការ​ធ្វើបែបនេះ​គឺ​ដើម្បី​រារាំង​ប្រតិបត្តិការយោធាពិសេស​នៅ​អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ការ​ខិតខំ​របស់​លោកខាងលិច​ចំពោះ​ការ​កំណត់​តម្លៃ​ប្រេង​រុស្ស៊ី​ អាច​នឹង​មិន​ទទួល​លទ្ធផល​ល្អ​ប៉ុន្មាន​ ដ្បិត​អ្នកនាំពាក្យ​រុស្ស៊ី Dmitry Peskov បាន​ទម្លាយថា ការកំណត់​តម្លៃ​ប្រេង​ មិនអាច​រារាំង​រុស្ស៊ី​ឡើយ។

អ្នកនាំពាក្យ​រូបនេះ​ថែមទាំង​បង្ហើប​ទៀតថា រុស្ស៊ី​កំពុង​ត្រៀមខ្លួន​ឆ្លើយតប​នឹង​ការ​សម្រេចចិត្ត​របស់ G7 និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ ដែល​មាន​បំណង​ចង់​កាត់បន្ថយ​ប្រាក់ចំណូល​រុស្ស៊ី​ តាមរយៈ​ការ​កំណត់​តម្លៃ​ប្រេង និង​កាត់​បន្ថយ​កង​កម្លាំង​យោធា​រុស្ស៊ី។

សូមជម្រាបដែរថា ចំណាត់ការរបស់ G7 សហភាពអឺរ៉ុប និងអូស្ត្រាលីនឹងអនុញ្ញាតឱ្យប្រទេសផ្សេងទៀតបន្តការនាំចូលប្រេងពីសមុទ្ររុស្ស៊ី ប៉ុន្តែហាមឃាត់ក្រុមហ៊ុនដឹកជញ្ជូន ធានារ៉ាប់រង និងធានារ៉ាប់រងឡើងវិញ ពីការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ី លុះត្រាតែវាត្រូវបានលក់ក្នុងតម្លៃតិចជាង ៦០ ដុល្លារក្នុងមួយបារ៉ែល។

ទន្ទឹមនឹងនោះ មន្ត្រីជាន់ខ្ពស់​ខ្លះ​របស់​រុស្ស៊ី​ក៏​ធ្លាប់​បង្ហើបដែរថា រដ្ឋាភិបាលក្រុងមូស្គូ នឹង​មិនលក់​ប្រេង​ទៅកាន់​ប្រទេសណា ដែល​ចូលរួម​ក្នុងការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី​ឡើយ៕