ឧកញ៉ា ខេមរៈ សិរីមន្ត ត្រៀមច្រៀង២កម្មវិធីនៅខេត្តព្រះសីហនុ ក្រោយប្រកាសឡើងឆាកដូចដើមវិញ

ជុំវិញ​ឧកញ៉ា

តារាចម្រៀងជើងចាស់ លោកឧកញ៉ា ខេមរៈ សិរីមន្ត ​​កំពុង​ត្រៀម​ខ្លួន​ឡើង​​ច្រៀង​​​ក្នុង​កម្មវិធី​ធំ​ចំនួន​ពីរ​ ​​នៅ​ខេត្ត​ព្រះសីហនុ ​​នៅ​ចុង​សប្តាហ៍​នេះ និង​ដើម្បី​អបអរ​ក្នុង​ពិធី​បុណ្យ​សមុទ្រ ដែល​ប្រារព្វ​ធ្វើ​ឡើង​នៅ​ខេត្ត​ព្រះសីហនុ ​ចាប់ពី​ថ្ងៃទី​៩ ​ដល់​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ២០២២ ខាង​មុខ​នេះ​ផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពី​ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២២​ លោក​ឧកញ៉ា ខេមរៈ សិរីមន្ត ​​បាន​ប្រកាស​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា លោក​នឹង​​ត្រឡប់​មក​ចូល​រួម​ការ​ប្រគុំ​តន្ត្រី​​ឱ្យ​សកម្ម​ដូច​មុន​វិញ។ សារ​នេះ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​លោក​ជា​ច្រើន បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង និង​​សង្ឃឹម​ថា លោក​ឧកញ៉ា ​​នឹង​បន្ត​​​​បញ្ចេញ​សំនៀង​​លើ​ឆាក​តន្ត្រី​ធំៗ​ ព្រម​ទាំង​ចេញ​នូវ​បទ​ចម្រៀង​ថ្មីៗ​បន្ថែម​ទៀត។

តប​តាម​ការ​អញ្ជើញ ​តារា​ចម្រៀង ខេមរៈ សិរីមន្ត ​​នឹង​ចូល​រួម​ច្រៀង​នៅ​ក្នុង​​​​ក្លិប​កម្សាន្ត​ Taxi Pub ក្រុង​ព្រះសីហនុ នៅ​រាត្រី ថ្ងៃទី០៨ ខែធ្នូ​ ឆ្នាំ២០២២។ លើស​ពី​នេះ លោក​ឧកញ៉ា សិរីមន្ត និង​តារាចម្រៀងល្បីៗជាច្រើនរូប​ទៀត នឹង​សម្តែង​លើ​ឆាក​តន្ត្រី​ Anchor ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីបុណ្យសមុទ្រដ៏កក្រើក រយៈពេលបីថ្ងៃពេញ ពីថ្ងៃទី៩-១១ ខែធ្នូ នៅក្រោយឆ្នេរអារីស្តុន ក្រុងព្រះសីហនុ អមដោយកម្មវិធីសប្បាយៗ និង​ការសម្ដែងសិល្បៈពិសេស​ជា​ច្រើន​ទៀត។

គួរ​បញ្ជាក់ដែរថា ​តារាចម្រៀង ខេមរៈ សិរីមន្ត ទទួល​បាន​ភាព​​ជោគជ័យ​លើ​ការងារ​សិល្បៈ​​ រយៈពេល​ជិត​២​ទសវត្ស​​មក​ហើយ​​ តាំង​ពី​លោក​ចេញ​បទ​ដំបូងៗ​ដូចជា​បទ “ព្រលឹតបាតបឹង” និងបទ​ “អន្ទងស្នេហ៍” ជាដើម ប៉ុន្តែ​​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​លោក​ក៏បាន​ងាក​មក​ចាប់​ជំនួញ​ថ្មី​មួយទៀត​ គឺ​លើ​វិស័យ​អចលន​ទ្រព្យ ដោយបាន​ធ្វើការ​អភិវឌ្ឍន៍​ជា​ផ្ទះ​និង​ដី​ឡូ​តិ៍​នៅ​តំបន់​មួយចំនួន ​ជាពិសេស​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ និងខេត្តសៀមរាប ដែល​ធ្វើ​ឱ្យ​​លោក​ឃ្លាត​ឆ្ងាយ​ពី​ការងារ​សិល្បៈ​មួយ​រយៈ៕