អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ឧបត្ថម្ភស្រាបៀរគ្រុឌ ២០០០កេស ដល់សាលាខេត្តពោធិ៍សាត់

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) ​​បាន​ឧបត្ថម្ភ​ស្រាបៀរ​គ្រុឌ​ចំនួន ២០០០​កេស ​​ជូន​ដល់​រដ្ឋបាលខេត្ត​ពោធិ៍សាត់ ​​​​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ សម្រាប់​ត្រៀម​​ឆ្លង​ឆ្នាំ​សកល​ចូល​ឆ្នាំ២០២៣ ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី​ប្រគល់-ទទួល​​ស្រាបៀរ​គ្រុឌ​នេះ ​​ធ្វើ​ឡើង​នៅ​សាលាខេត្ត​ពោធិ៍​សាត់ ​​ដោយ​មាន​ការ​ចូល​រួម​ពី​​លោក​អភិបាលខេត្ត​​ថ្មី ខូយ រីដា ដែល​​ទើប​ទទួល​ការ​តែងតាំង​ថ្មី ​ជំនួស​លោក ជាវ តាយ កាល​​ចុង​ខែ​វិច្ឆិកា និង​អភិបាលរង មន្ត្រី​របស់​រដ្ឋបាលខេត្ត រួម​ទាំង​ខាង​តំណាង​របស់​ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី។

លើសពីនេះ ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) ក៏​បាន​ឧបត្ថម្ភ​ស្រាបៀរ​គ្រុឌ​ដល់​កង​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​​បន្ថែម​ទៀត​ ដោយ​ក្នុង​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ទទួល​បាន ៥០០​កេស និង​ ស្នង​ការ​ដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួល​បាន ៥០០​កេស ផងដែរ។

លោក ខូយ រីដា ​តំណាង​ឱ្យ​រដ្ឋបាលខេត្ត និង​ប្រជាជន​នៅ​ខេត្ត​ពោធិ៍សាត់​ទាំង​មូល ​​បាន​ថ្លែង​អំណរ​គុណ និង​ថ្លែង​ថា​ នេះ​ជា​ទឹកចិត្ត​​ដ៏​ស្មោះសរ​របស់​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) ដែល​បាន​ឧបត្ថម្ភ​ស្រាបៀរ​គ្រុឌ​​​ដល់​រដ្ឋបាលខេត្ត​ពោធិ៍សាត់ និង​អង្គភាព​កង​កម្លាំង​នៃ​ខេត្ត​ពោធិ៍សាត់។ លោកអភិបាល ក៏បានជូនពរ​ដល់​អ្នកឧកញ៉ា ព្រម​ទាំង​សហការី ឱ្យ​ជួប​​តែ​ពុទ្ធពរ​៤​ប្រការ ជៀស​ផុត​ពី​ជម្ងឺ​កូវីដ-១៩ និង​កាន់​តែ​ជោគជ័យ​​អាជីវកម្ម​បន្ថែម​ទៀត៕