ប្រធានាធិបតីចិន ស៊ី ជិនពីង នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមកិច្ចប្រជុំទ្វេភាគីរយៈពេល ២ ថ្ងៃនៅទីនោះ គិតពីថ្ងៃពុធនេះតទៅ។ នេះបើតាមការចុះផ្សាយពី Reuters។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ទន្ទឹមនឹងនោះសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA បានទម្លាយថា កិច្ចព្រមព្រៀងតម្លៃប្រមាណ ១១០ ពាន់លានរីយ៉ាល់ ឬប្រមាណ ២៩,២៦ ពាន់លានដុល្លារ នឹងលេចរូបរាងឡើងក្នុងកិច្ចប្រជុំនាសប្ដាហ៍នេះ។
សូមជម្រាបដែរថា ចិន និងអារ៉ាប៊ីសាអូឌីតមានសម្ព័ន្ធមិត្តគួរឲ្យចាប់អារម្មណ៍រវាងគ្នា និងគ្នា ដោយប្រទេសទាំង ២ សុទ្ធតែមានផលិតផលចាំបាច់រៀងៗខ្លួន ពោលប្រទេសទាំង ២ តែងតែធ្វើពាណិជ្ជកម្មជាមួយគ្នា ខណៈទំនិញសំខាន់នោះគឺ ប្រេង និងអាវុធ៕