G7 គ្រោងបោះលុយ ១៥ ពាន់លានដុល្លារ ស្នើវៀតណាមកាត់បន្ថយការប្រើប្រាស់ធ្យូង

អន្តរជាតិ

ក្រុម​ G7 ដែលជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ធំ​បំផុត​មួយ​លើ​លោក បាន​ដាក់សំណើរ​ទៅកាន់​ប្រទេសវៀតណាម​ប្រមាណ ១៥ ពាន់​លាន​ដុល្លារ ស្នើ​ឲ្យ​ប្រទេស​នៅ​អាស៊ាន​ពន្លឿន​ការកាត់បន្ថយ​ការ​ប្រើប្រាស់ធ្យូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី CNA បាន​បង្ហើបថា ប្រទេសវៀតណាម​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ប្រើប្រាស់​ធ្យូង​ច្រើន​បំផុត​លើ​លោក​ទាំង ២០ ដែល​រំពឹង​ថា​ នឹងចុះ​កិច្ចព្រមព្រៀង​ជា​ដៃគូ​អន្តរកាល​ជាមួយ G7 ផ្លាស់ប្ដូរពាណិជ្ជកម្ម​ថាមពល​នៅកិច្ចប្រជុំ​កំពូល COP27 នៅ​វិច្ឆិកា ប៉ុន្តែ​វា​ត្រូវបាន​រំសាយ​វិញ​ មុន​កិច្ច​ប្រជុំ​ចាប់ផ្ដើម។

ដើម្បី​បញ្ចុះបញ្ចូល​វៀតណាម អ្នកចរចា​តំណាង​លោកខាងលិច​ដឹកនាំ​ដោយ​សហភាពអឺរ៉ុប និង​អង់គ្លេស បាន​ស្នើ​កញ្ចប់ថវិកា​ធំជាង​មុន ដែល​រាប់​បញ្ចូល​ទាំង​ទឹកប្រាក់​ប្រហែល ៧,៥ ពាន់​លាន​ដុល្លារ ដែល​ស្ទើរតែ​ខ្ចីលុយ​ទាំងស្រុក​ពី​វិស័យ​ឯកជន និង​សាធារណៈ​នានា។

វាអាចជា​សំណើ​ចុងក្រោយ​នៃ​ការ​បញ្ចុះបញ្ចូល​វៀតណាម​ឲ្យ​ក្លាយជា​ដៃគូ​អន្តរកាល​ជាមួយ G7 មុន​កិច្ច​ប្រជុំ​រវាង​សហភាពអឺរ៉ុប និង​អាស៊ាន​ធ្វើឡើង​នៅ​ថ្ងៃទី ១៤ ធ្នូ នៃទីក្រុង Brussels នា​ពេល​ខាងមុខ ដ្បិត​មន្ត្រី EU បង្ហើបជាញយដងថា ពួកគេ​កំពុង​សម្លឹងរក​គោលដៅថ្មី៕