McLaren Automotive បង្ហាញកំពូលរថយន្ត Hybrid សមត្ថភាពខ្ពស់ និងទម្ងន់ស្រាលស៊េរីថ្មី Artura

កម្សាន្ត

រថយន្ត McLaren Artura បានបង្ហាញខ្លួនទៅដល់ពិភពលោកតាមបែបឌីជីថល ដ៏អស្ចារ្យដែលចេញមកពីទី​ ស្នាក់ការកណ្តាលរបស់ខ្លួន អមនឹងវត្តមានអ្នកបើកបររថយន្តប្រណាំង Formula 1 ថ្មីរបស់ McLaren គឺលោក Daniel Ricciardo ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Artura ថ្មីទាំងស្រុងនេះ គឺជារថយន្តស៊េរីទំនើបបំពាក់បច្ចេកវិទ្យា Hybrid ដែលមានប្រសិទ្ធភាពខ្ពស់ដំបូងបង្អស់របស់ក្រុមហ៊ុន និងជាកូនសោចាក់បើកទំព័រសករាជថ្មី នៃរថយន្តអគ្គិសនីគ្រប់ម៉ូឌែលក្រោយៗរបស់ McLaren ។

ជាមួយនឹងស្ថាបត្យកម្ម McLaren Carbon Lightweight Architecture (MCLA) ថ្មី ជាឆ្អឹងខ្នងសំខាន់ សម្រាប់ Artura ដែលជាសក្ខីភាពចំពោះការប្តេជ្ញាចិត្តរបស់ McLaren​ ក្នុងវិស្វកម្មទម្ងន់ស្រាល ដើម្បីផ្តល់នូវកម្រិតដ៏អស្ចារ្យនៃការប្រើប្រាស់ និងការចូលរួមដ៏គួរឱ្យរំភើប ហើយវាដំណើរការដោយប្រព័ន្ធ Hybrid powertrain ថ្មីដែលមានលក្ខណៈពិសេសនៃម៉ាស៊ីន V6 ។ 

“គ្រប់ផ្នែកដែលផលិតចេញមក សុទ្ឋសឹងតែបានមកពីបទពិសោធន៍ និងជំនាញរបស់ McLaren ដែលត្រូវបានច្របាច់បញ្ចូលទៅក្នុងរថយន្ត Artura ។ រថយន្ត Hybrid ថ្មីស្រឡាងរបស់យើង ផ្តល់នូវសមត្ថភាពទាំងអស់នៃការចូលរួមរបស់អ្នកបើកបរ និងភាពល្អឥតខ្ចោះដែល McLaren តែងតែល្បីល្បាញ ជាមួយនឹងអត្ថប្រយោជន៍បន្ថែមពីលើសមត្ថភាពបើកបរដោយថាមពលអគ្គិសនី។

“ការបង្ហាញខ្លួននៃកំពូលរថយន្ត Artura គឺជាពេលវេលាដ៏ពិសេសមួយដែលមិនអាចបំភ្លេចបាន – មិនត្រឹមតែ សម្រាប់ McLaren និងអតិថិជនរបស់យើង ដែលនឹងរីករាយជាមួយរថយន្តនេះនៅគ្រប់កម្រិតអារម្មណ៍ នៃទីផ្សាររថយន្តទំនើបប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់វិស័យយានយន្តដ៏ធំទូលាយ ខណៈដែលយើងបង្ហាញថា វិស្វកម្ម​រថយន្តទម្ងន់ស្រាល និងថាមពលរថយន្តអគ្គិសនីត្រូវតែដើរទន្ទឹមគ្នា ដើម្បីផ្តល់នូវដំណើរការប្រកបដោយ ភាព​រស់រវើក និងការចូលរួមរបស់អ្នកប្រើប្រាស់ដែលជាផ្នែកមួយនៃអនាគតរថយន្តអគ្គិសនី»។ នេះបើតាមសម្ដីលោក Mike Flewitt នាយកប្រតិបត្តិក្រុមហ៊ុន McLaren Automotive។

ការរចនារថយន្តទំនើបដ៏អស្ចារ្យទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ

សិល្បៈផ្នែកវិស្វកម្មនៅក្រោមស្បែកនៃរថយន្ត Artura ត្រូវបានបំពេញបន្ថែមដោយ ការរចនាផ្នែកខាងក្រៅរបស់ វា។

ផ្នែកខាង​មុខទាប និងកម្ពស់​​ខ្ពស់នៅផ្នែកខាងក្រោយ ​គឺជា​រថយន្ត​ទំនើប​បែបស្ព័រដ៏ល្អឥតខ្ចោះ ជាមួយ​នឹងទ្វារ Dihedral ដែលជាអត្តសញ្ញាណ​របស់ McLaren ​បើក​ចូល​ទៅ​ជិត​តួ និង​កញ្ចក់​ដែល​បត់​ចូល​កាន់តែអឹបណែន។ វា​ជា​ជំហរ​យ៉ាងរឹងមាំសម្រាប់​ពង្រឹង​បន្ថែម​ទៅលើរថយន្ត Artura ដែលមានតួរខ្លី និងកម្ពស់ទាប។

ឥទ្ធិពលជារួមផ្តល់ឱ្យ Artura នូវរូបរាង ‘បែបតូចច្រឡឹងដ៏ទាក់ទាញ’ ដែលបង្ហាញពីការវិវត្តន៍នៃ វិធីសាស្រ្ត រចនារថយន្តរបស់ McLaren ដែលឃើញនៅក្នុងម៉ូឌែលថ្មីៗ។

រាងតូចច្រឡឹង តាម​បែប​ផែនបច្ចេក​ទេសគ្រឿងបង្គុំដ៏សាមញ្ញ មាន​តែ​ខ្សែ​ដំណរតួរ និង​បន្ទះដំណរភ្ជាប់បន្តិចបន្តួច។

រូបរាងរបស់ Artura ត្រូវបានឆ្លាក់ឡើងដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងគ្រប់គ្រងលំហូរជ្រែកខ្យល់បានល្អ ផ្តល់ភាពត្រជាក់ដល់រថយន្ត ដែលស្របតាមគោលការណ៍រចនារបស់ McLaren ‘ Everything for reason​ ‘ ។

នៅផ្នែកខាងក្នុង អ្នកបើកបរនឹងឃើញថា Artura កាន់តែពិសេស ដោយកាប៊ីនរថយន្តស្ថិតនៅចំកណ្តាល ក្តោបព័ទ្ធជុំវិញ​អ្នកបើកប។

ចំណុច Ergonomics ត្រូវបានគិតគូរយ៉ាងប្រុងប្រយ័ត្ន។ ហេតុដូច្នេះហើយ ដៃចង្កូតត្រូវរក្សាឱ្យដាច់ពីកុងតាក់ ដែលមិនចាំបាច់ ហើយអ្នកបើកបរអាចកែសម្រួលរបៀបបើកបរដោយមិនចាំបាច់ដកដៃចេញពីចង្កូត ដោយរក្សា ឱ្យពួកគេភ្ជាប់យ៉ាងពេញលេញទៅនឹងបទពិសោធន៍នៃការបើកបរ។

ប្រព័ន្ធ infotainment និងការតភ្ជាប់ជាមួយរថយន្ត McLaren ថ្មីទាំងអស់នេះមានប្រើប្រាស់ ដោយអេក្រង់ គុណភាពខ្ពស់ បង្ហាញព័ត៌មានច្បាស់លាស់ចំនួនពីរ។ Artura ក៏មានបំពាក់នូវបច្ចេកវិទ្យា ប៊្លូធូសរលកសញ្ញា ទាបសម្រាប់រថយន្ត ដែលអាចចាប់បាននៅពេលដែលម្ចាស់រថយន្តកំពុង ធ្វើដំណើរឆ្ពោះទៅកាន់ Artura ហើយរថយន្តនឹងផ្តល់ការស្វាគមន៍ ទៅកាន់ម្ចាស់។ នេះរាប់បញ្ចូលទាំងភ្លើង ‘ Hidden-Until-Lit ‘ នៅក្នុងទ្វារ ដែលដើរតួជាសញ្ញាប្រាប់អ្នកប្រើប្រាស់ដែលចង់បើកបរនៅពេលយប់។

នៅខាងក្នុង Artura អ្នកបើកបរអាចជ្រើសរើសរបៀបឲ្យរថយន្តផ្លាស់ប្តូរទម្រង់នៃការបើកបរចំនួន 4 រួមទាំង E-mode សម្រាប់ការបើកបរក្នុងរយៈចម្ងាយ 30 គីឡូម៉ែត្រ ដោយមិនបញ្ចេញការបំភាយឧស្មន័ចេញពីម៉ាស៊ីន ពោលគឺ ដំណើរការដោយថាមពលអគ្គិសនីទាំងស្រុង។

មុខងារ Comfort សន្សំសំចៃបើកបរបានឆ្ងាយ និងប្រសិទ្ធភាពខ្ពស់ ដោយម៉ាស៊ីនចំហេះនឹងធ្វើការបិទដំណើរ ការដោយស្វ័យប្រវត្តិ ពេលបើកបរក្រោម 40 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយឈប់ និងចាប់ផ្តើមបញ្ឆេះឡើងវិញ ស្វ័យប្រវត្តពេលមានតម្រូវការល្បឿននៅពេលចាំបាច់។

ចំពោះការបើកបរនៅក្នុងទម្រង់ Sport និង Track ថាមពលអគ្គិសនីត្រូវបានដាក់ឱ្យប្រើប្រាស់ ក្នុង លក្ខណៈកាន់តែខ្លាំងក្លាសម្រាប់ជំនួយដល់សន្ទុះនៃការបង្កើនល្បឿនឲ្យកាន់តែមានប្រសិទ្ធភាព ហើយប្រព័ន្ធជើង ក្រោម បច្ចេកវិទ្យាទប់លំនឹងរថយន្ត នឹងផ្លាស់ប្តូរតាមការចង់បានរបស់អ្នកប្រើប្រាស់គ្រប់ស្ថានភាពផ្លូវ ឬអាកាស ធាតុផ្សេងៗ

Powertrain និងសមត្ថភាពថ្ម

Artura ត្រូវបានគាំទ្រដោយបច្ចេកវិទ្យាអគ្គិសនីរបស់ McLaren នៃវិស្វកម្មទម្ងន់ស្រាលទំនើប ដែល​ជំនួយ ក្នុងការជាន់ហ្គែរបង្កើនល្បឿនរថយន្តកាន់តែលឿន ការបំភាយឧស្ម័នទាប និងអាចដំណើរការក្នុងរបៀប EV ទាំងស្រុងសម្រាប់ការធ្វើដំណើរគ្មានការបំភាយឧស្ម័នរហូតដល់រយៈចម្ងាយ 30 គីឡូម៉ែត្រ។

ក្នុងនាមជាម៉ូឌែលថ្មីទាំងស្រុង Artura បានបង្ហាញដល់អ្នករចនា និងវិស្វកររបស់ McLaren នូវឱកាសក្នុង ការច្នៃប្រឌិត ដែលសំខាន់ក្នុងចំនោមវិធីទាំងនេះគឺរបៀបរក្សាសមត្ថភាពផ្នែកវិស្វកម្មទម្ងន់ស្រាលរបស់ McLaren នៅពេលបន្ថែមធាតុថាមពលអគ្គិសនី Hybrid រួមទាំង E-motor និងកញ្ចប់ថ្ម។

Artura ត្រូវបានរចនាឡើងជាមួយនឹងសមត្ថភាពសាកអគ្គិសនីផង និងសាំងផង  (PHEV) ហើយអាចសាក បានដល់កម្រិត 80 ភាគរយក្នុងរយៈពេលត្រឹមតែ 2.5 ម៉ោងប៉ុណ្ណោះ។

ថ្មរបស់រថយន្តនេះក៏អាចប្រមូលថាមពលបញ្ចូលថ្មពីម៉ាស៊ីនចំហេះកំឡុងពេលបើកបរ និងបត់បែបតាមរបៀប បើកបរដែលបានជ្រើសរើស។

ការច្នៃប្រឌិតសាក់ស៊ី (តួរថយន្ត)

Artura គឺជារថយន្តទំនើបដំបូងគេរបស់ McLaren ដែលមានស្ថាបត្យកម្ម McLaren Carbon Lightweight Architecture (MCLA) ថ្មីនៅស្នូលឆ្អឹងខ្នងរបស់វា។

រចនា និងផលិតនៅមជ្ឈមណ្ឌលបច្ចេកវិទ្យា McLaren Composites (MCTC) ក្នុងតំបន់ Sheffield ដែលត្រូវបានបើកសម្ពោធក្រោមអធិបតីរបស់ Duke និង Duchess of Cambridge ក្នុងឆ្នាំ 2018 MCLA បានកំណត់ស្តង់ដារថ្មីសម្រាប់ការរចនាតួរថយន្តទំនើបរបស់ McLaren ។

ធ្វើឱ្យប្រសើរសម្រាប់កម្មវិធី Hybrid ដែលមានប្រសិទ្ធភាពខ្ពស់ MCLA រួមបញ្ចូលនូវផ្នែកថ្មតាមតម្រូវការ និងណែនាំស្ថាបត្យកម្មអគ្គិសនី Ethernet ដែលមានមូលដ្ឋានលើដែនដែលកាត់បន្ថយការភ្ជាប់ខ្សែបាន 25 ភាគរយខណៈពេលដែលអាចង្កើនល្បឿននៃការបញ្ជូនទិន្នន័យ។

គ្រប់រថយន្ត Artura មានភ្ជាប់មកជាមួយការធានារថយន្តរយៈពេល 5 ឆ្នាំ ការធានាថ្មរយៈពេល 6 ឆ្នាំ និងការធានាលើតួរថយន្តរយៈពេល 10 ឆ្នាំ។

ការបញ្ជាទិញជាមុនសម្រាប់ McLaren Artura ឥឡូវនេះកំពុងត្រូវបានយកទៅលក់នៅអាគាតាំងបង្ហាញរបស់ McLaren ជាមួយនឹងការដឹកជញ្ជូនលើកដំបូងដល់អតិថិជនដែលរំពឹងទុកនៅក្នុងត្រីមាសទី 3 នៃឆ្នាំនេះ។

សម្រាប់ព័ត៌មានបន្ថែម​ទាក់ទង​នឹង​កំពូល​រថយន្តដ៏​ទំនើប​នេះ លោកអ្នក​អាច​ធ្វើការ​សាកសួរ​តាម​រយៈ​លេខទូរស័ព្ទ 095 666 500 ឬអាច​ទៅ​ទីតាំងផ្ទាល់​នៅ McLaren Phnom Penh តែម្ដង៕