តោះទៅលេងបុណ្យសមុទ្រ ចំណាយពេលមួយភ្លែតលើផ្លូវល្បឿនលឿនជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ

កម្សាន្ត

បុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកឆ្នាំ២០២២ នៅខេត្តព្រះសីហនុ នឹងប្រព្រឹត្តធ្វើឡើងពីថ្ងៃទី ០៩ រហូតដល់ ១៤ ធ្នូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ក៏​នឹង​ផ្ដល់ជូនសេវាកម្ម​ពិសេស គឺ​បើក​ដំណើរការ​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​លើ​ផ្លូវល្បឿនលឿន​ពី​ភ្នំពេញ​ ទៅកាន់​ខេត្តព្រះសីហនុ​តែម្ដង ដោយ​ចំណាយ​ពេល​តែ ៣ ម៉ោង​កន្លះ​ប៉ុណ្ណោះ។

លោកអ្នក​ក៏​មាន​ជម្រើសម៉ោង​ច្រើន​សម្រាប់​ចេញ​ដំណើរ​ផងដែរ ហើយ​កាន់តែ​ងាយស្រួល​គឺ មិនចាំបាច់​ទៅដល់​កន្លែង​ទិញ​សំបុត្រ​ឡើយ ពោល​គឺ​អាច​ធ្វើ​ការ​បញ្ជា​ទិញ​តាម​រយៈកម្មវិធី VET Express របស់​ក្រុមហ៊ុនផ្ទាល់ ដែល​មាន​ដាក់​ឲ្យ​ទាញ​យក​ទាំង​នៅ​លើ App Store និង PlayStore ផ្ទាល់។

រួសរាន់ឡើង​ប្រយ័ត្នគេកក់​សំបុត្រអស់ណា! ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​បន្ថែម​តាម​រយៈលេខ​ទូរស័ព្ទ 098 / 077 40 50 50៕