EU ចេញច្បាប់ហាមប្រាម មិនឱ្យមានការនាំចូលផលិតផល ទាក់ទងនឹងការបំផ្លាញព្រៃឈើ ចូលតំបន់អឺរ៉ុប

អន្តរជាតិ

ថ្មីៗនេះ សហភាពអឺរ៉ុប បានឈានដល់ការយល់ព្រមទៅលើកិច្ចព្រមព្រៀង ដើម្បីធ្វើការហាមឃាត់មិនឱ្យមានការនាំចូលផលិតផលផ្សេងៗ រួមមាន កាហ្វេ កាកាវ និងសណ្តែកជាដើម ក្នុងករណីដែលផលិតផលទាំងនោះ មានជាប់ទាក់ទងជាមួយនឹងការកាប់បំផ្លាញព្រៃឈើ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី France24 បានបង្ហាញថា សេចក្តីព្រាងច្បាប់មួយ ដែលមានគោលបំណង ក្នុងការធានាដល់ ខ្សែសង្វាក់ផ្គត់ផ្គង់គ្មានការកាប់បំផ្លាញព្រៃឈើ សម្រាប់ប្រទេសសមាជិកសហភាពអឺរ៉ុបទាំង ២៧ ត្រូវបានសាទរយ៉ាងពេញទំហឹងដោយ ដោយក្រុមបរិស្ថាន ។

ជុំវិញច្បាប់ថ្មីនេះ នឹងតម្រូវឱ្យក្រុមហ៊ុនណា ដែលនាំចូលផលិតទៅកាន់សហភាពអឺរ៉ុប គឺត្រូវធានាថាទំនិញទាំងនោះ មិនត្រូវដាំដុះលើដី ដែលរងការកាប់បំផ្លាញព្រៃឈើនោះឡើយ ដោយគិតក្រោយថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ហើយនឹងត្រូវធានាថា ក្រុមហ៊ុនទាំងនោះ គោរពតាមច្បាប់ទាំងអស់ នៃប្រទេសប្រភពនាំចូល។

ចំពោះវិសាលភាពនៃច្បាប់នេះ នឹងគ្របដណ្តប់លើ ដូងប្រេង គោក្របី សណ្តែក កាហ្វេ កាកាវ ឈើ កៅស៊ូ និងរួមទាំងផលិតផលសម្រេច ដូចជាគ្រឿងសង្ហារឹម សាច់គោ និងសូកូឡាជាដើម ។

គួរឱ្យដឹងថា ផលិតកម្មខុសច្បាប់ជាច្រើន បានជំរុញឱ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងខ្លាំង នៅក្នុងប្រទេសដូចជា ប្រេស៊ីល ឥណ្ឌូនេស៊ី ម៉ាឡេស៊ី នីហ្សេរីយ៉ា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេត្យូពី ម៉ិកស៊ិក និងហ្គាតេម៉ាឡា។

លើសពីនេះ បើតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានប៉ាន់ស្មានថាផ្ទៃដីសរុបធំជាងសហភាពអឺរ៉ុប ឬប្រហែល ៤២០ លានហិកតា ត្រូវបានកាប់បំផ្លាញព្រៃឈើ នៅជុំវិញពិភពលោក ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ៕

Tagged