បុរី ប៉េង ហួត គម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) របស់ឧកញ៉ា ថៃ ជាហួត ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េង ហ៊ួត គ្រុប បានរៀបចំតុបតែងខ្លោងទ្វារ និងនៅតាមទីតាំងសួនបែបអឺរ៉ុប (PH Euro Park) យ៉ាងស្រស់ស្អាត ដើម្បីជាការត្រៀមអបអរដល់បុណ្យគ្រឹស្តម៉ាស និងចូលឆ្នាំសកល ២០២៣ នាពេលខាងមុខនេះ។
តាមរយៈការតុបតែងយ៉ាងស្រស់ស្អាត គួរឱ្យទាក់ទាញនេះ ក្រុមហ៊ុន ប៉េង ហ៊ួត គ្រុប ក៏សូមអញ្ជើញដល់អតិថិជន បុរី ប៉េងហ៊ួត ព្រមទាំងសាធារណជនទាំងអស់ អាចទៅថតរូបសកម្សាន្តស្អាតៗនៅទីតាំង ខ្លោងទ្វារគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) និងនៅទីតាំងសួនបែប អឺរ៉ុប PH Euro Park ខណៈដែលក្រុមហ៊ុន នឹងអុជកាំជ្រួច ដើម្បីអបអរឱកាសឆ្លងឆ្នាំសកល ខាងមុខនេះផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ប៉េង ហួត ដែលគេស្គាល់ជាទូទៅជាក្រុមហ៊ុនអភិវឌ្ឍគម្រោងលំនៅឋានប្រណីត និងបែបអេកូ បានកើតចេញពីឈ្មោះបងប្អូនពីរនាក់គឺ ឧកញ៉ា ហៀង ប៊ុនប៉េង និង ឧកញ៉ា ថៃ ជាហួត។ លោកឧកញ៉ាទាំងពីររូប និងបងប្អូនបង្កើតផ្សេងទៀត បានចូលរួមវិនិយោគជាមួយគ្នា និងដឹកនាំក្រុមហ៊ុន បុរី ប៉េង ហួត រហូតបានបង្កើតទៅជាក្រុមហ៊ុន ប៉េង ហួត គ្រុប នៅក្នុងឆ្នាំ២០១៦។
បច្ចុប្បន្នក្រុមហ៊ុន ប៉េងហួត គ្រុប មានឧកញ៉ា ថៃ ជាហួត ជាប្រធានក្រុមប្រឹក្សាភិបាល និងឧកញ៉ា ហៀង ប៊ុនប៉េង ជាអនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងមានអគ្គនាយក អគ្គនាយករងចំនួន ២រូប ជាមួយនឹងបុគ្គលិក រាប់ពាន់នាក់៕