មេធំក្រុមហ៊ុនកំពូល LVMH លោក Bernard Arnault បានក្លាយជាមហាសេដ្ឋីមានបំផុតលើលោក ក្រោយទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបារាំង កើនច្រើនជាងមហាសេដ្ឋីអាមេរិក Elon Musk។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការរបាយការណ៍ផ្សាយដោយ Forbes Real Time Billionaires បានបង្ហាញថា គម្លាតទ្រព្យសម្បត្តិរវាងស្ដេចត្រាញ់ទាំង ២ បច្ចុប្បន្នមានតែជាង ១ ពាន់លានដុល្លារប៉ុណ្ណោះ ដោយមេធំ Tesla មាន ១៨៥ ពាន់លានដុល្លារ ខណៈមហាសេដ្ឋីបារាំងមាន ១៨៦,២ ពាន់លានដុល្លារ។
សូមជម្រាបដែរថា តំណែងជាអ្នកមានបំផុតលើលោកពេលនេះ នៅមិនទាន់អាចកំណត់ជាផ្លូវការបាននៅឡើយ ដោយត្រូវរង់ចាំរហូតដល់ផ្សារហ៊ុនអាមេរិកបិទទ្វារសិន ទើបអាចកំណត់ជាផ្លូវការថា អ្នកណាទើបជាមហាសេដ្ឋីមានបំផុតលើលោកបាន៕