អារ៉ាប៊ីសាអូឌីត ចុះ MOU ជាមួយ Huawei ក្នុងកិច្ចប្រជុំទ្វេភាគីជាមួយចិន

អន្តរជាតិ

កាលពីថ្ងៃពុធ​កន្លងទៅ ប្រធានាធិបតីចិន ស៊ី ជិនពីង​ បានធ្វើដំណើរទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត ដើម្បី​ចូលរួម​ប្រជុំ​ជំនួប​ទ្វេភាគីរវាងចិន និង​អារ៉ាប៊ីសាអូឌីត រយៈពេល ២ ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំឡុងពេលនោះ អារ៉ាប៊ីសាអូឌីត​ក៏បាន​ចុះ​អនុសារណៈ​យោគយល់​ ជាមួយ​ក្រុមហ៊ុន​ចិន Huawei Technologies កាលពី​ថ្ងៃព្រហស្បតិ៍ សម្រាប់​ការ​សាងសង់​អគារ​បច្ចេកវិទ្យា​ទំនើប​នៅ​ទីក្រុង​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត។

ការ​ចុះ MoU នេះ​ធ្វើឡើង​ចំពេល​ប្រធានាធិបតី​ចិន ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​អារ៉ាប៊ីសាអូឌីត ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​អះអាង​ថា កិច្ចព្រមព្រៀងមួយ​នេះ​ គឺជា​ការ​បោះជំហាន​ធំ​បំផុត​មួយ​របស់​ចិន ទៅកាន់​ទីផ្សារ​អារ៉ាប់៕