តើជំទាវឧកញ៉ា ស៊ ធីតា ជានរណា?

ជុំវិញ​ឧកញ៉ា

លោកជំទាវឧកញ៉ា ស៊ ធីតា ជាអ្នកជំនួញមួយរូប​ដ៏​សកម្ម​លើ​ផ្នែក​អចលនទ្រព្យ ជាពិសេស​លើ​ការ​ទិញ លក់ ជួល ​អចលនទ្រព្យ​គ្រប់​ប្រភេទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្នលោកជំទាវឧកញ៉ា ស៊ ធីតា ជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា ហើយ​លោកស្រី គឺជា​​អគ្គនាយិកា​ប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ ៥ជី រៀលធី ខូ អិលធីឌី (Royal 5G Realty Co., Ltd) ដែល​ជា​ក្រុមហ៊ុន​ទិញ លក់ ជួល អចលនទ្រព្យ​ជា​ច្រើន​ប្រភេទ​ដូច​ជា ដី ឃ្លាំង ផ្ទះ​អាជីវកម្ម ផ្ទះ​វីឡា អាផាតមិន និង​ខុនដូ-ល-។

លើស​ពី​នេះ លោកជំទាវឧកញ៉ា ស៊ ធីតា ​​​​ក៏​ត្រូវ​បាន​គេ​ដឹង​ថា ជាអតីត​​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមាគមអ្នកជំនាញ​អចលន​ទ្រព្យ​កម្ពុជា។

សូម​ជម្រាប​ជូន​​​ថា លោកជំទាវឧកញ៉ា ស៊ ធីតា ក្នុង​នាម​សមាជិក​​សភាពាណិជ្ជកម្ម​កម្ពុជា ក៏​មាន​ឈ្មោះ​ក្នុង​សមាសភាព​គណៈប្រតិភូជាន់ខ្ពស់​កម្ពុជា ដឹកនាំ​ដោយ​ ​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា អញ្ជើញ​ចូល​រួម​​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ លើកទី៤៥ នៃ​ទំនាក់ទំនង​អាស៊ាន-សហភាព​អឺរ៉ុប ដែល​នឹងធ្វើឡើង នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក​ផងដែរ៕