ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ នឹងធ្វើឡើងនៅថ្ងៃទី ១៤ និង ១៥ វេលាម៉ោង ២ រំលងអធ្រាត (ម៉ោងនៅប្រទេសកម្ពុជា) ខណៈនោះគឺជាការប្រកួតរវាងក្រុមជម្រើសជាតិអាហ្សង់ទីន និងក្រូអាត ស្របពេលក្រុមជម្រើសជាតិបារាំង ត្រូវតទល់នឹងក្រុមខ្លាំងទ្វីបអាហ្វ្រិកគឺ ក្រុមជម្រើសជាតិម៉ារ៉ុក។
ទន្ទឹមនឹងនោះ CNA បានចុះផ្សាយថា ប្រធានាធិបតីបារាំង Emmanuel Macron នឹងធ្វើដំណើរទៅទស្សនាការប្រកួតរវាងក្រុមបារាំង និងម៉ារ៉ុកដោយផ្ទាល់នៅឯប្រទេសកាតា ខណៈព័ត៌មានលំអិតទាក់ទងនឹងដំណើរមួយនេះនៅមិនទាន់ទម្លាយឲ្យដឹងនៅឡើយ។
សូមជម្រាបដែរថា កាលពីខែមុនការិយាល័យលោក Macron ធ្លាប់បាននិយាយថា លោកនឹងរង់ចាំរហូតដល់ក្រុមជម្រើសជាតិបារាំងឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ ទើបលោកនឹងអញ្ជើញទៅទស្សនាការប្រកួតដោយផ្ទាល់៕