តុលាការសម្រេចដាក់ទោសមហាសេដ្ឋីហុងកុងម្នាក់ ជាប់ពន្ធនាគារ ៥ ឆ្នាំ ពីបទឆបោក

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ មហាសេដ្ឋី​ហុងកុង Jimmy Lai ត្រូវបាន​តុលាការ​សម្រេច​ដាក់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥ ឆ្នាំ និង ៩ខែ បន្ទាប់​ពី​រកឃើញ​ថា​ជាប់ពាក់ព័ន្ធ​នឹង​ករណី​ឆបោក។ នេះ​បើតាម​ការ​ចុះផ្សាយពី Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុរសវូយ ៧៥ ឆ្នាំ ត្រូវបាន​តុលាការ​រកឃើញ​ថា​ជាប់​ពិរុទ្ធ​ ពី​ការ​បិទបាំង​លើ​កិច្ចសន្យា​ជួលដី​មួយ​កន្លែង ដែល​ធ្លាប់​ជា​ទីស្នាក់ការកណ្ដាល​នៃ​ក្រុមហ៊ុន Dico Consultants Ltd ខណៈ​ម្ចាស់ដី​អះអាង​ថា លោក​បាន​រំលោភ​កិច្ចសន្យា​ជួលដី​នោះ។

រដ្ឋាភិបាល​លោកខាងលិច រួមទាំង​សហរដ្ឋអាមេរិក​ផង​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​មហាសេដ្ឋី​ហុងកុង ដែល​ពួកគេ​យល់ថា​ច្បាប់ការពារ​សិទ្ធមនុស្ស​ និង​សេរីភាព​របស់​ប្រជាជនចិន​មាន​ការ​ចុះខ្សោយ​ខ្លាំង​លើ​ច្បាប់​សន្តិសុខជាតិ។

សូមជម្រាបដែរថា នាយកប្រចាំតំបន់អាស៊ីនៃក្រុមតស៊ូមតិ Human Rights Watch, Maya Wang បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក Jimmy Lai និង​បាន​ថ្កោលទោស​រដ្ឋាភិបាល​ប៉េកាំង​ថា ប្រឆាំងនឹងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាននៅហុងកុង៕