ពលរដ្ឋខ្មែរនៅអឺរ៉ុបច្រើនកុះករ ទទួលស្វាគមន៍វត្តមានសម្ដេចតេជោ ហ៊ុន សែន នៅប្រទេសបែលហ្សិក

សង្គម​ និង​សេដ្ឋកិច្ច

នៅពេលនៃការអញ្ជើញដល់សណ្ឋាគារស្នាក់នៅ នាទីក្រុងព្រុចសែល ប្រទេសបែលហ្សិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួលការធ្វើគារវកិច្ច ស្វាគមន៍យ៉ាងស្និទ្ធ ស្នាល និងរាក់ទាក់ជាទីបំផុត ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន មកពីបណ្ដាប្រទេស នានានៃ តំបន់អឺរ៉ុប។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វត្តមានរបស់ សម្ដេចតេជោ ហ៊ុន សែន នៅតំបន់អឺរ៉ុបពេលនេះ គឺដើម្បីចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដែលកិច្ចប្រជុំនិងធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២។ 

ក្រៅពីអញ្ជើញក្នុងកិច្ចប្រជុំកំពូលសំខាន់ៗ ពាក់ព័ន្ធទៅនឹងអាស៊ាន និងសហភាពអឺរ៉ុបនោះ សម្ដេច តេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែល កំពុងរស់នៅតំបន់អឺរ៉ុបផងដែរ។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរដល់ទីក្រុងព្រុចសែលប្រកបដោយសុវត្ថិភាពនៅម៉ោង ៩.៣០នាទីព្រឹក ម៉ោងនៅព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ត្រូវនឹងម៉ោង៣.៣០នាទីរសៀលម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា 

វត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិព្រុចសែល ត្រូវបានធ្វើគារវ កិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ តំណាងអគ្គលេខាធិការនៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ,ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបែលហ្ស៊ិក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត៕