កាលពីពេលថ្មីៗនេះ អតីតមហាសេដ្ឋីវ័យក្មេង Sam Bankman-Fried ត្រូវបានចាប់ខ្លួននៅដែនកោះ Bahamas ដែលធ្លាប់ជាទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុន FTX ផ្ដល់សេវាកម្មជួញដូររូបិយប័ណ្ណឌីជីថល Cryptocurrency ទើបនឹងប្រកាសក្ស័យធនថ្មីៗ។
យោងតាមរបាយការណ៍ផ្សាយដោយ CNA បានឲ្យដឹងថា ការចាប់ខ្លួនបុរសម្នាក់នេះធ្វើឡើងតាមការបញ្ជាពីព្រះរាជអាជ្ញានៃសហរដ្ឋអាមេរិក និងត្រៀមធ្វើបត្យាប័ន Sam ទៅកាន់សហរដ្ឋអាមេរិកដើម្បីកាត់ទោសទៀតផង។
យ៉ាងណា ការិយាល័យមេធាវីនៅ Bahamas បានទម្លាយថា ពួកគេធ្វើតាមការណែនាំពីសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយក៏មិនដឹងដែរពីមូលហេតុនៃការចាប់ខ្លួននេះ ដ្បិតខាងអាមេរិកមិនបានបញ្ជាក់ច្បាស់ៗជុំវិញបញ្ហានេះឡើយ។
“កាលពីល្ងាចមិញនេះ អាជ្ញាធរ Bahamian បានចាប់ខ្លួន Samuel Bankman-Fried តាមសំណើរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយផ្អែកលើការចោទប្រកាន់ដែលបានបិទត្រាដោយការិយាល័យមេធាវីសហរដ្ឋអាមេរិកសម្រាប់សង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក”។ នេះបើតាមសម្ដីរបស់ព្រះរាជអាជ្ញា Damian Williams បាននិយាយ៕