ចិនត្រៀមបញ្ចេញកញ្ចប់ជំនួយជិត ១៥០ ពាន់លានដុល្លារ ពន្លឿនការផលិតឈីប ប្រជែងអាមេរិក

អន្តរជាតិ

រដ្ឋាភិបាល​ចិន​កំពុង​ញាប់ដៃញាប់ជើង ក្នុង​ការ​បញ្ចេញ​កញ្ចប់​ជំនួយ​ដែល​មាន​តម្លៃ​ច្រើនជាង ១ ទ្រីលានយ៉ន់ ឬ​ប្រមាណ ១៤៣ ពាន់​លាន​ដុល្លារ ដើម្បី​ពន្លឿន​ការ​ផលិត​បន្ទះឈីប​នៅ​ក្នុងស្រុក ប្រកួតប្រជែងជាមួយ​អាមេរិក។ នេះ​បើតាម​ការ​ចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ប្រភពដដែល​បន្ថែមថា ​រដ្ឋាភិបាល​ក្រុងប៉េកាំង​មាន​បំណង​ចង់​បញ្ចេញ​កញ្ចប់​ជំនួយ​ធំ​បំផុត​នេះ ​សម្រាប់​រយៈពេល ៥ ឆ្នាំ ដែល​ទឹកប្រាក់​មួយ​ភាគ​ធំ​នឹង​បាន​មក​ពី​ការ​ប្រមូលពន្ធ និង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ ដើម្បី​ជំរុញ​ការ​ផលិត​ឈីប និង​ការ​ស្រាវជ្រាវ​ផ្សេងៗ។​

ទឹកប្រាក់មួយភាគធំ​នៃ​កញ្ចប់ជំនួយ​ នឹង​ត្រូវ​យក​ទៅទិញ​សម្ភារៈ​ក្នុង​ការ​ផលិត​បន្ទះឈីប​ក្នុង​ស្រុក​ដោយ​ក្រុមហ៊ុន​ចិន ដូចជា​រោងចក្រ​ផលិត​បន្ទះឈីប ឬ​អាច​ជា​មន្ទីរពិសោធន៍​ផ្សេងៗ​ដែល​ចាំបាច់។

សូមជម្រាបដែរថា គម្រោងខាងលើ​អាច​នឹង​ចេញ​ជា​រូបរាង​នៅ​ត្រីមាសតំបូង​នាឆ្នាំក្រោយ បន្ទាប់​ពី​រដ្ឋាភិបាល​អាមេរិក ប្រកាស​កញ្ចប់​ជំនួយ​ជាង ៥០ ពាន់​លាន​ដុល្លារ ជួយ​វិស័យ​ផលិត​បន្ទះឈីប​នៅ​អាមេរិក និង​ដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​សម្រាប់​ផលិតផល​បច្ចេកវិទ្យា​របស់​ចិន៕