ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប និងជាម្ចាស់គម្រោងបុរី ហ៊ួតជា វិចិត្រដារ៉ា បានប្រកាសបញ្ចុះតម្លៃពី ១០% រហូតដល់ ៣០% សម្រាប់បងប្អូនដែលមានបំណងចង់ទិញផ្ទះវីឡា ដែលស្ថិតនៅទីតាំងដែលមានសក្តានុពល និងសំណង់មានគុណភាពខ្ពស់។
គម្រោងលំនៅឋានផ្ទះវីឡា ហ៊ួត ជា វិចិត្រដារ៉ា ក្រោមការបោះទុនវិនិយោគ និងអភិវឌ្ឍន៍រួមគ្នារបស់ឧកញ៉ា ហួត ជា ជាម្ចាស់ក្រុមហ៊ុន ផ្គត់ផ្គត់សម្ភារៈសំណង់ និងឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អ្នកជំនួញដីធ្លី បានរៀបចំពិធីសម្ពោធ និងទស្សនាផ្ទះគំរូជាផ្លូវការ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះមានអ្នកឧកញ៉ា ឧកញ៉ា និងអតិថិជនជាច្រើនបានចូលរួម និងបានទិញជាច្រើនផ្ទះរួចហើយផងដែរ។
លោកឧកញ៉ា ហួត ជា បានបញ្ជាក់ឱ្យដឹងថា គម្រោងបុរី ហ៊ួតជា វិចិត្រដារ៉ា បានសម្រេចបញ្ចុះតម្លៃពី ១០% រហូតដល់ ៣០% ដោយអតិថិជនអាចមានពីរជម្រើសគឺ៖
– ផ្ទះវីឡា ៤០០០០ដុល្លារ ដី ១២ម៉ែត្រ x ១៦ម៉ែត្រ = ៣៨០០០ដុល្លារ
– ផ្ទះវីឡា ៤០០០០ដុល្លារ ដី ១៨ម៉ែត្រ x ១៨ម៉ែត្រ = ៨៨០០០ដុល្លារ
លើសពីនេះ អតិថិជននឹងទទួលបានឱកាសបង្វិលកង និងអាចឈ្នះទឹកប្រាក់ពី ១០០០ដុល្លារ ដល់ ៤០០០ដុល្លារថែមទៀតផង។
សូមជម្រាបជូនថា គម្រោងលំនៅឋានផ្ទះវីឡា ហ៊ួត ជា វិចិត្រដារ៉ា មានទីតាំងនៅសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅជិតភ្នំបាសិត។ លោកឧកញ៉ា ហួត ជា ធ្លាប់បានលើកឡើងថា លំនៅដ្ឋាន ហ៊ួត ជា វិចិត្រដារ៉ា ស្ថិតទីតាំងល្អ នៅជាប់ជើងភ្នំបាសិត និងជិតភ្នំរាប ហើយជាតំបន់កំពុងផ្ទុះការអភិវឌ្ឍន៏ខ្លាំង៕