អាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនចិន Huawei មិនឲ្យប្រើប្រាស់ធនាគារអាមេរិក

អន្តរជាតិ

សមាជិកសភាអាមេរិក បាន​អនុម័ត​វិក័យបត្រទ្វេភាគីមួយ ដើម្បី​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ក្រុមហ៊ុនចិន Huawei Technologies Ltd និង​ក្រុមហ៊ុនចិន 5G ជាច្រើនទៀត ដោយមិនអនុញ្ញាត​ឲ្យពួកគេ​អាច​ប្រើប្រាស់​ធនាគារ​អាមេរិក​បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទណ្ឌកម្មសេដ្ឋកិច្ច​ថ្មី ដែលចេញដោយ​សមាជិក​ព្រឹទ្ធសភា Tom Cotton និង​គាំទ្រ​ដោយ​លោក Chuck Schumer គឺ​ក្នុង​គោលបំណង បន្ថែម​ទុក្ខ​លើ​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេងទៀត​របស់ចិន ដែល​ពួកគេ​យល់ថា បាន​ចូលរួម​ចារកម្ម​សេដ្ឋកិច្ច​ប្រឆាំងនឹង​អាមេរិក។

សូមជម្រាបដែរថា សង្គ្រាមពាណិជ្ជកម្ម​រវាង​អាមេរិក និងចិន នៅមិនទាន់​មាន​សភាពធូរស្រាល​ឡើយ ពោល​កាលពី​ខែមុន គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក ទើបនឹងបានអនុម័តច្បាប់ហាមឃាត់ឧបករណ៍ទូរគមនាគមន៍ថ្មីពីក្រុមហ៊ុន Huawei៕