លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកាបុរី វិមានសំណាង បានចែករំលែកអនុសាសន៍ដ៏មានតម្លៃទៅដល់នារីៗថា ការមានសម្រស់ស្អាតមកពីធម្មជាតិ ជាសំណាងមួយ ប៉ុន្តែក្នុងនាមជាកូនស្រី ត្រូវរៀនឱ្យបានខ្ពស់ខ្ពស់ ហើយត្រូវមាន ៥ចំណុចបន្ថែមទៀត ទើបជីវិតមានក្តីសេចក្តីសុខ។
លោកជំទាវឧកញ៉ា បានលើកឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះយ៉ាងដូច្នេះថា៖ “មានសម្រស់ស្អាតពីធម្មជាតិជាសំណាងមួយ។ តែអ្វីដែលសំខាន់សំរាប់កូនស្រី គឺចំណេះដឹង (ត្រូវរៀនអោយបានខ្ពង់ខ្ពស់)”។ លោកជំទាវ បានបន្តថា រៀនបានខ្ពង់ខ្ពស់ហើយ ត្រូវមាន ៥ចំណុចខាងក្រោមនេះទៀត ទើបជីវិតមានក្តីសុខ៖
១. ស្រលាញ់ខ្លួនឯង ថែសុខភាពឱ្យល្អ
២. ត្រូវក្លាហាន ជឿជាក់លើខ្លួនឯង
៣. ប្រកាន់គុណធម៌ និងសច្ចៈធម៌
៤. ធ្វើកិច្ចការអ្វីមួយ ធ្វើដោយយកចិត្តទុកដាក់ មានការច្នៃប្រឌិត
៥. ស្រលាញ់ និងមេត្តាមនុស្សជុំវិញខ្លួន ។
សូមជម្រាបជូនថា លោកជំទាវឧកញ៉ា គង់ សំណាង គឺជាឧត្តមភរិយារបស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរី វិមានសំណាង។ បុរី វិមានសំណាង ជាបុរីលំដាប់អភិជន ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕