វិបត្តិសេដ្ឋកិច្ចនៅប្រទេសស្រីលង្កា នៅតែបង្ហាញសញ្ញាអវិជ្ជមានដដែល បន្ទាប់ពីប្រទេសមួយនេះធ្លាក់ក្នុងរណ្ដៅសេដ្ឋកិច្ចអាក្រក់បំផុត រហូតដល់ថ្នាក់មិនអាចផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋបានគ្រប់គ្រាន់។
ថ្មីៗនេះ CNA បានចុះផ្សាយថា រដ្ឋាភិបាលស្រីលង្កាមានបំណងខ្ចីបុលបន្ថែមពីមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF ប្រមាណ ៥ ពាន់លានដុល្លារបន្ថែម ស្របពេល ៣ ពាន់លានដុល្លារទៀត តាមរយៈការរៀបចំរចនាសម្ព័ន្ធទ្រព្យសម្បត្តិរដ្ឋឡើងវិញ។
យ៉ាងណា ស្រីលង្កាអាចនឹងជួបបញ្ហាធំមួយដែលមិនអាចឲ្យពួកគេខ្ចីបំណុលអន្តរជាតិបានទៀត ដោយសារបំណុលចាស់ដែលមានរាប់សិបពាន់លានដុល្លារ នៅមិនទាន់ដោះស្រាយរួចរាល់។
សូមជម្រាបថា ស្រីលង្កាជាប់បំណុលសាធារណៈដែលមិនទាន់ដោះស្រាយហើយប្រមាណ ៤០,៦ ពាន់លានដុល្លារ ខណៈប្រទេសចិន គឺជាម្ចាស់បំណុលធំបំផុតមួយ ពោលមាន ២២% នៃចំនួននោះ៕