បុត្រីច្បងស្ដេចថៃកំពុងសម្រាកនៅមន្ទីរពេទ្យ ក្រោយដួលសន្លប់ពេលបណ្ដើរឆ្កែ

អន្តរជាតិ

កាលពី​ល្ងាចថ្ងៃទី ១៤ ធ្នូកន្លងទៅ បុត្រីច្បង​របស់ស្ដេចថៃ King Maha Vajiralongkorn ព្រះនាង Bajrakitiyabha Narendira Debyavati ត្រូវបាន​បញ្ជូនទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់​ពី​ទ្រង់​បាន​ដួលសន្លប់ អំឡុងពេល​ចេញបណ្ដើរឆ្កែ​របស់ទ្រង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី CNA បាន​បង្ហាញ​ថា ព្រះនាង​បាន​បង្វឹកឆ្កែ​របស់​ទ្រង់​នៅភាគឦសាន ខេត្តនគររាជសីមា មុនការប្រកួត Thailand Working Dog Championship ដែលរៀបចំឡើង​ដោយ​កងទ័ពភូមិន្ទថៃ​ សម្រាប់ឆ្នាំ ២០២២។

“អំឡុងពេលបង្វឹកឆ្កែ ព្រះនាង​បាន​ដួលសន្លប់ ដោយសារបញ្ហាបេះដូង”។ នេះបើតាម​ការបញ្ជាក់​ពី​ការិយាល័យរាជវង្ស បាន​ប្រាប់​សាធារណជន​កាលពី​ថ្ងៃព្រហស្បតិ៍។

សូមជម្រាបដែរថា ព្រះនាង Bajrakitiyabha បានទទួលការព្យាបាលដំបូងនៅមន្ទីរពេទ្យ Pak Chong Nana ក្នុងខេត្តនគររាជសីមា ហើយបន្ទាប់ពីស្ថានភាពរបស់ទ្រង់មានស្ថេរភាព ព្រះនាងត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ ដើម្បីព្យាបាលបន្ថែមនៅមន្ទីរពេទ្យ Chulalongkorn ក្នុងទីក្រុងបាងកក និងកំពុងសម្រាកព្យាបាលនៅទីនោះ៕