បុរី វិមានសំណាង របស់ឧកញ៉ា គីម ហ៊ាង នឹងតាំងបង្ហាញគម្រោងនៅផ្សារទំនើប AEON II ថ្ងៃទី១៧-១៨ ធ្នូ

ជុំវិញ​ឧកញ៉ា

បុរី វិមានសំណាង ដែលជាបុរីលំដាប់អភិជន ​​​​នឹង​មាន​ការ​តាំង​បង្ហាញ​អំពី​គម្រោង​របស់​ខ្លួន ​​នៅ​ផ្សារ​ទំនើប អ៊ីអន ម៉ល សែនសុខ នៅ​ថ្ងៃទី​១៧-១៨ ខែ​ធ្នូ ឆ្នាំ២០២២​នេះ ​​ដោយ​មាន​កម្មវិធី​បញ្ចុះ​តម្លៃ (Promotion) ជា​ច្រើន ​​សម្រាប់​​​រយៈពេល​២​ថ្ងៃ​នេះ និងរហូតដល់ដាច់ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីចូលរួមអបអរសាទរ​ពិធីបុណ្យ​គ្រីសស្មាស និង​​បុណ្យ​ចូល​ឆ្នាំ​សកល ២០២៣ ​​ខាង​មុខ​នេះ បុរី វិមានសំណាង បាន​រៀបចំ​ការ​តាំង​បង្ហាញ​អំពី​គម្រោង​នៅ​ថ្ងៃទី​១៧-១៨ ខែ​ធ្នូ ឆ្នាំ២០២២ ​​នៅ​ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ (AEON II) ​​ជាមួយ​នឹង​ឱកាស​បង្វិល​កង​ឈ្នះ​រង្វាន់​រហូត​ដល់ ៣០០០​ដុល្លារ, ការ​បន្ថែម​ជូន​ថ្នាំ​ការពារ​សត្វ​កណ្តៀរ និង​សាទែន​ទឹក​ចំណុះ ១៥០០​លីត្រ។

សម្រាប់​អតិថិជន​ដែល​ធ្វើ​ការ​កក់​ប្រាក់ ឬ​ទិញ​នូវ​វីឡា​ប្រណិត​ណា​មួយ ​​នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​ចាប់​រង្វាន់​យក​រថយន្ត​ Lexus LX600 ១​គ្រឿង​ភ្លាមៗ ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ អតិថិជន​នឹង​ទទួល​បាន​ដំណើរ​កម្សាន្ត​ទៅ​កាន់​សហរដ្ឋអាមេរិក​ថែម​ទៀត​ផង។ កុំ​ភ្លេច​ជួប​គ្នា​នៅ​ផ្សារ​ទំនើប​ AEON II ​​ច្រក ៤B ​ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង ៩​យប់​ទាំង​អស់​គ្នា។

គួរ​បញ្ជាក់​ថា​ បុរី វិមានសំណាង ​​របស់​​លោកឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង និង​លោកជំទាវឧកញ៉ា គង់ សំណាង ជា​បុរី​លំដាប់​អភិជន​ ​​​ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន​បែប​ក្លាសិក វីឡាឃ្វីន​បែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង​កីឡា ផ្លូវ​ធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់​គ្រួសារ​អភិជន​កម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕