ឧកញ៉ា ស្រី ចាន់ថន ចែករំលែកគន្លឹះមួយ ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត

ជុំវិញ​ឧកញ៉ា

ជិវិតរបស់មនុស្សម្នាក់ៗ ​តែងតែ​ជួប​​នូវ​ការ​លំបាក​ផ្សេងៗ​ ទៅ​តាម​ស្ថានភាព និង​កាលៈទេសៈ​​របស់​ខ្លួន។ ​​យ៉ាងណា​មិញ ​​​លោក​ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក​ក្រុមហ៊ុន Jes’t Group & 7NG ​​យល់​ឃើញ​ថា ​​​​យើង​មិន​ត្រូវ​បោះបង់​រឿង​អ្វី​មួយ នៅ​ពេល​ដែល​ជួប​ការ​លំបាក​នោះ​ទេ ផ្ទុយ​ទៅ​វិញ លោក​ឧកញ៉ា យល់​ថា​ បើ​យើង​ទ្រាំ​នឹង​ការ​បំបាក​បាន ​​នោះ​យើង​នឹង​​ទទួល​បាន​ជោគជ័យ​​ក្នុង​ជីវិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ម្ចាស់​តំបន់​កម្សាន្ត​ស្កាយលែន ៧អ៉ិនជី (7NG) ​​​​បាន​បង្ហោះសារ​ដ៏​មាន​អត្ថន័យ​ ភ្ជាប់​ជាមួយ​រូបភាព​របស់​លោក​​ថត​ជាមួយ​នឹង​រថយន្ត​១​គ្រឿង ​​ដែល​​​លោក​ទើប​នឹង​ទិញ​ និង​ពុំ​ទាន់​​បាន​បំពាក់​ស្លាក​លេខ ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ​យ៉ាង​ដូច្នេះ​​ថា៖ “បើ​អ្នក​ទ្រាំ​នឹង​ការ​លំបាក​បាន អ្នក​នឹង​ទទួល​ជោគជ័យ​ក្នុង​ជីវិត”។

គួរ​បញ្ជាក់​ថា លោកឧកញ៉ា ស្រី ចាន់ថន ក្រៅ​ពី​ជោគជ័យ​នៅ​​ក្នុង​មុខ​ជំនួញ​របស់​លោក លោក​តែងតែ​​ជួយ​ការងារ​សប្បុរសធម៌ និង​ការងារ​សង្គម​ជា​ច្រើន តាម​រយៈ​ការ​បរិច្ចាគ​ប្រាក់​ជួយ​ជន​រងគ្រោះ​ផ្សេងៗ​ជា​ដើម។ លើស​ពី​នេះ លោក​ឧកញ៉ា ​​ក៏​តែងតែ​​ចែក​រំលែក​នូវ​ទស្សនៈ​ល្អៗ ដែល​ធ្វើ​ឱ្យ​លោក​ជោគជ័យ ​​ជូន​ដល់​សាធារណជន ​​ទុក​ជា​មាគ៌ា​បង្ហាញ​ផ្លូវ​​ក្នុង​ជីវិត។ លោកឧកញ៉ា ​​ធ្លាប់​​បាន​ផ្តល់​ជា​អនុសាសន៍​​ថា ចូរ​គិត​វិជ្ជមាន ការ​ដើរ​លើ​ផ្លូវ​ជីវិត​ដ៏​វែង​ឆ្ងាយ តែងតែ​ជួប​បញ្ហា​ ហើយ​រៀន​ដោះស្រាយ​ដោយ​ចិត្ត​ត្រជាក់។ ធ្វើ​អ្វីៗ​​សុទ្ធតែ​លំបាក​ទាំងអស់ ​​ការ​តស៊ូ​គឺជា​គោលដៅ​ចម្បង។

ជារួមមក ​​លោកឧកញ៉ា ស្រី ចាន់ថន ​​​​យល់ឃើញ​ថា ​​ដើម្បី​ទទួលបានភាព​ជោគជ័យ​ក្នុងជីវិត ​​គឺ​យើង​​ត្រូវ​តែ​​ចេះ​តស៊ូ ​ទ្រាំ​នឹង​ការ​លំបាក គិត​វិជ្ជមាន និង​ត្រូវ​ចេះ​ដោះស្រាយ​បញ្ហា​​​ដោយ​ចិត្ត​ត្រជាក់៕