ម៉ាឡេស៊ី ទាក់ទាញការវិនិយោគជិត ៤៤ ពាន់លានដុល្លារ ត្រឹមរយ:ពេល​ ៩ ខែឆ្នាំ ២០២២ នេះ

អន្តរជាតិ

បើតាមអាជ្ញាធរអភិវឌ្ឍការវិនិយោគម៉ាឡេស៊ី (MIDA) បានបង្ហាញឱ្យដឹងថា ប្រទេសរបស់ខ្លួន បានទាកទាញការវិនិយោគ សរុបចំនួន ១៩៣,៧ ពាន់លានរីងហ្គីត (ជិត ៤៤ ពាន់លានដុល្លារ) ដែលត្រូវបានអនុម័តចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២២ នេះ ពោលគឺកើនឡើង ២,៥% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពី VNA បានបង្ហាញថា នៅក្នុងចំណោមការវិនិយោគសរុបទាំងនោះ មាន ៦០,៩% នៃទំហំទឹកប្រាក់ ១១៣,៣ ពាន់លានរីងហ្គីត គឺទទួលបានការវិនិយោគគម្រោង នៅក្នុងវិស័យសេវាកម្ម រួមជាមួយ ៦៤,៩ ពាន់លានរីងហ្គីត (៣៣,៥%) នៅក្នុងវិស័យផលិតកម្ម និង ១៥,៥ ពាន់លានរីងហ្គីត​(៨%) នៅក្នុងវិស័យសំខាន់ៗផ្សេងៗទៀត ។

លើសពីនេះ MIDA បាននិយាយថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែបានរួមចំណែកយ៉ាងសំខាន់ ក្នុងការវិនិយោគសរុប ដែលត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីអនុម័ត ដោយក្នុងនោះ មាន ៦៧,៥% ជាមួយទំហំទឹកប្រាក់ ១៣០,៧ ពាន់លានរីងហ្គីត ស្របពេលការវិនិយោគផ្ទាល់នៅក្នុងស្រុក (DDI) បានរួមចំណែក ៣២,៥% ឬ ៦៣ ពាន់លានរីងហ្គីត ។

ប្រភពដដែលនេះ បានអះអាងទៀតថា រដ្ឋសំខាន់ៗរបស់ម៉ាឡេស៊ី ចំនួន ៥ ដែលទទួលបានការវិនិយោគច្រើនជាងគេ គឺ Johor (៦៣,៩ ពានលានរីហ្គីត) , កូឡាឡាំពួរ (២៦,១ ពាន់លានរីងហ្គីត) , Selangor (២៥,៧ ពាន់លានរីងហ្គីត), Sarawak (១៧,៦ ពាន់លានរីងហ្គីត) និង Kedah (១២,១ ពាន់លានរីងហ្គីត) ៕