ឧកញ៉ា ទៀ វិចិត្រ បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជួយពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកព្រៃនប់

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុនទូកល្បឿនលឿន GTVC Speedboat Cambodia និង​ជា​អនុប្រធាន​កិត្តិយស​សាខា​កាក​បាទក្រហម​កម្ពុជា​ខេត្ត​ព្រះសីហនុ ​​បាន​ឧបត្ថម្ភ​ថវិកា​​ចំនួន ១ម៉ឺនដុល្លារអាមេរិក ​​ដល់​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ព្រះសីហនុ ដើម្បីជួយពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅ​ស្រុក​ព្រៃនប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ព្រះសីហនុ និង​ជា​អភិបាល​ខេត្ត​ព្រះសីហនុ ​​បាន​ចេញ​ប័ណ្ណ​ថ្លែង​អំណរ​គុណ​​​មួយ​ ជូន​លោក​ឧកញ៉ា ទៀ វិចិត្រ ​​នៅ​​​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ដោយ​ភ្ជាប់​ជាមួយ​នឹង​សារ​​លើ​បណ្តាញ​សង្គម​របស់​លោក​យ៉ាង​ដូច្នេះ​ថា៖ “សូម​អរគុណ​ លោក​ឧកញ៉ា ទៀ វិចិត្រ និង​លោក​ជំទាវ ដែល​បាន​ចូល​រួម​ថវិកា​ចំនួន ១០ ០០០​ដុល្លារ សម្រាប់​ចែក​ជូន​គ្រួសារ​ជន​រង​គ្រោះ។ ជួយ​គ្នា​ក្នុង​គ្រា​អាសន្ន”។

​សាខា​កាក​បាទ​ក្រហម​កម្ពុជា ​ខេត្ត​ព្រះសីហនុ ​​នឹង​ប្រើប្រាស់ អំណោយ​មនុស្ស​ធម៌​នេះ ដើម្បី​បម្រើ​សកម្មភាព​មនុស្ស​ធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ នៅ​ស្រុក​ព្រៃនប់ កាល​ពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ២០២២។

សូម​ជម្រាប​ថា បើតាម​ការ​បញ្ជាក់​​ពី​លោក គួច​ ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ​​​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ខ្នង​ផ្ទះ​ដែល​បាន​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ​​បាន​កើន​ដល់​ ២០៤៩​ ខ្នង​ផ្ទះ​ហើយ ក្នុង​នោះ​ផ្ទះ​ដែល​រលំ​ទាំង​ស្រុង កើន​ដល់ ២៩​ខ្នង៕