តៃវ៉ាន់ នឹងផាកពិន័យក្រុមហ៊ុន Foxconn ក្រោយវិនិយោគជាមួយចិន

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ រដ្ឋាភិបាល​តៃវ៉ាន់​បាន​ទម្លាយថា ពួកគេ​នឹង​ធ្វើការ​ផាកពិន័យ​ទៅកាន់​ក្រុមហ៊ុន Foxconn អ្នកផ្គត់ផ្គង់ និងផលិត​ទូរស័ព្ទ​ iPhone សម្រាប់​ Apple ជុំវិញ​បញ្ហា​ការវិនិយោគ​ដោយគ្មាន​ការអនុញ្ញាត​ជាមួយ​ក្រុមហ៊ុន​ផលិតបន្ទះឈីប​ចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី Nikkei Asia បាន​ឲ្យដឹងថា បច្ចុប្បន្ន​តៃវ៉ាន់​កំពុង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​មែនទែន ជាមួយ​នឹង​មហិច្ឆតា​ចង់​ពង្រីកខ្លួន​លើ​វិស័យ​បច្ចេកវិទ្យា​របស់ចិន ជាពិសេស​លើ​ការ​បង្កើន​ការ​ផលិត​បន្ទះឈីប ដែល​តៃវ៉ាន់​អះអាងថា ចិន​កំពុង​លួច​បច្ចេកវិទ្យា​ឈីប​របស់​ពួកគេ។

ដោយឡែក ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​តៃវ៉ាន់​បាន​បង្ហើបថា ពួកគេ​នឹង​ធ្វើការ​ចោទសួរ​ទៅកាន់ Foxconn ជុំវិញ​ការវិនិយោគ​​ដែល​មិន​ទទួល​បាន​ការ​អនុញ្ញាត​មួយនេះ ខណៈ​គ្រប់ការ​វិនិយោគ​បរទេស​ទាំងអស់ ត្រូវតែឆ្លងកាត់ក្រសួងជាមុន។

សូមជម្រាបថា ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple និងជាក្រុមហ៊ុនផលិត iPhone បានលាតត្រដាងកាលពីខែកក្កដាថា ខ្លួនគឺជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនឈីបចិន Tsinghua Unigroup ។

មនុស្សដែលធ្លាប់ដឹងពីបញ្ហានេះបានប្រាប់ Reuters ថា Foxconn មិនបានស្វែងរកការយល់ព្រម ពីរដ្ឋាភិបាលតៃវ៉ាន់មុនពេលការវិនិយោគនេះត្រូវបានធ្វើឡើងឡើយ ហើយអាជ្ញាធរជឿថា វាបំពានច្បាប់គ្រប់គ្រងទំនាក់ទំនងរបស់តៃវ៉ាន់ជាមួយប្រទេសចិន៕