ក្រដាសប្រាក់តំបូងដែលមានរូបព្រះមហាក្សត្រអង់គ្លេស King Charles III នឹងមានវត្តមាននាពាក់កណ្ដាលឆ្នាំ ២០២៤។ នេះបើតាមការឲ្យដឹងពីធនាគារអង់គ្លេស Bank of England បាននិយាយកាលពីថ្ងៃអង្គារ។
“ក្រដាសប្រាក់ដែលមានរូបព្រះមហាក្សត្រ នឹងលេចវត្តមានលើក្រដាសប្រាក់ ៤ ប្រភេទគឺ ៥ផោន ១០ ផោន ២០ ផោន និង ៥០ផោន ដោយមិនមានការផ្លាស់ប្តូរផ្សេងទៀតចំពោះការរចនាដែលមានស្រាប់”។
ដោយឡែក សម្រាប់កាក់ដែលមានរូបទ្រង់វិញ គឺនឹងដាក់ឲ្យចរាចរនៅក្នុងខែនេះតែម្ដង។ នេះបើតាមការប្រកាសពី Royal Mint។
សូមជម្រាបដែរថា បន្ទាប់ពីទ្រង់ឡើងគ្រងរាជ្យបន្ទាប់ពីព្រះមាតា Queen Elizabeth II ដែលបានសោយទិវង្គតនាខែកញ្ញា ក្រដាសប្រាក់ដែលចរាចររាប់ពាន់លានផោន នឹងត្រូវប្រមូលចូលធនាគារវិញ ដើម្បីផ្លាស់ប្ដូររូបថតនៅលើក្រដាសប្រាក់ទាំងអស់៕