ធនាគារពិភពលោកព្យាករណ៍ថា ​កំណើនសេដ្ឋកិច្ច​ចិននឹងធ្លាក់ចុះខ្លាំង ដោយសារកត្តា ២ យ៉ាង

អន្តរជាតិ

ធនាគារពិភពលោក World Bank បាន​ធ្វើការ​ព្យាករណ៍​ពី​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេសចិន​ម្ដងទៀត ខណៈកាលពីខែមិថុនាពួកគេ​ធ្លាប់​សន្និដ្ឋាន​ម្ដងថា សេដ្ឋកិច្ចចិន​នឹង​កើនឡើង ៤,៣% នាឆ្នាំនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា សម្រាប់​ការព្យាករណ៍​ថ្មីនេះ​មាន​ការ​ខុសប្លែកពី​លើកមុន ពោល World Bank បញ្ជាក់​ថា កំណើនសេដ្ឋកិច្ចចិន​ឆ្នាំនេះ​ នឹងអាច​កើនតែត្រឹម ២,៧% ប៉ុណ្ណោះ ដោយសារ​តែការ​ផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ម្ដងទៀត ស្របពេល​វិបត្តិអចលនទ្រព្យកំពុង​ដុនដាបខ្លាំង។ នេះបើតាម​ការ​ចុះផ្សាយពី CNA។

ពួកគេ​ថែមទាំង​សន្និដ្ឋានទៀតថា បើសិនជា​ស្ថានការណ៍​នៅតែបន្តបែបនេះ កំណើនសេដ្ឋកិច្ច​របស់​ចិន​នាឆ្នាំ​ក្រោយ​ក៏​អាច​នឹងធ្លាក់ចុះ​ដល់ ៤,៣% ផងដែរ ខណៈ​កាលពី​ខែមិថុនា World Bank អះអាងថា សេដ្ឋកិច្ចនៅចិន​អាចកើនដល់​ជាង ៨% នាឆ្នាំ ២០២៣។

សូមជម្រាបដែរថា មិនមែនមានតែចិនទេ​ដែល​កំពុង​ជួបហានិភ័យ​នៃការ​ងើបឡើង​យឺត​នៃ​កំណើនសេដ្ឋកិច្ច ដ្បិត​ប្រទេសឯទៀតក៏​ដូចគ្នា​ដែរ ដោយសារ​សេដ្ឋកិច្ចពិភពលោក​កំពុងទទួល​រងការ​គំរាមកំហែង​ ព្រោះតែការ​រាតត្បាតជំងឺកូវីដ ១៩ ផង និង​សង្គ្រាម​នៅ​អ៊ុយក្រែនផង៕