មកស្គាល់ភរិយាអតីតឧកញ៉ាម្នាក់ កំពុងបោះទុនវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន បុរី សម្បត្តិមានហេង ៣ កំពុងធ្វើការអភិវឌ្ឍលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងភាពច្នៃប្រឌិតមួយនៅក្នុងទីផ្សារប្រទេសកម្ពុជា រាប់ពាន់ខ្នងផ្ទះជាច្រើនទីតាំង ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុរីនេះ វិនិយោគដោយលោកស្រី សែម សម្ភស្ស ត្រូវបានគេចាត់ទុកថា ជាសហគ្រិនស្រ្តីដ៏មានសក្ដានុពលមួយរូបក្នុងវិស័យអចលនទ្រព្យ និងសំណង់។ លោកស្រីជាអគ្គនាយិកាក្រុមហ៊ុន បុរី សម្បត្តិមានហេង ៣ និងជាសមាជិកានៃសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលមានអ្នកឧកញ៉ា លី ហួរ ជាប្រធាន។

ក្រៅពីគ្រប់គ្រងក្រុមហ៊ុនបុរីហើយនោះ លោកស្រី សែម សម្ភស្ស ក៏ជាម្ចាស់ក្រុមហ៊ុន BIG KOREAN GROUP CO.,LT ។

ស្វាមីរបស់លោកស្រី គឺអតីតឧកញ៉ា លោក ឈន សារ៉ាណេ អគ្គនាយករងនៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ នៃ​ក្រសួងមហាផ្ទៃ។ លោកត្រូវបានព្រះមហាក្សត្រកម្ពុជា តាមសំណើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញព្រះរាជក្រឹត្យ​បញ្ចប់​ងារ​ឧកញ៉ា លើ​មេ​ប៉ូលិស​ចំនួន ៣៦​នាក់ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ២០១៩។ លោកធ្លាប់អតីតមន្ត្រីយោធាក្រសួងការពារជាតិផងដែរ។

ការ​បញ្ចប់​គោរមងារ​ឧកញ៉ា ក្នុង​ជួរ​កងកម្លាំង​ប៉ូលិស​នេះ ធ្វើឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត ដូច​ករណី​បញ្ចប់​ងារ​ឧកញ៉ា នៅ​ជួរ​កង​កម្លាំងយោធា​ដែរ​ ដោយប្រមុខរាជរដ្ឋាភិបាល ចេញបទបញ្ជាឱ្យជ្រើស​យក​តួនាទី​បានតែ​១ គឺ​ធ្វើជា​ឧកញ៉ា ឬ​ធ្វើជា​កងកម្លាំង។ កាលពី​ខែ​កញ្ញា ឆ្នាំ២០១៩ ប្រធាន​ព្រឹទ្ធសភា ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ស្ដីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បាន​ចេញ​ព្រះរាជក្រឹត្យ បញ្ចប់​គោរមងារ​ឧកញ៉ា លើ​មេ​យោធា ចំនួន ៧៥​នាក់៕