ចិនបញ្ចប់ការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតទី ២ លើលោក

អន្តរជាតិ

ទំនប់វារីអគ្គិសនីធំបំផុតទី ២ លើលោក​បាន​លេចវត្តមាន​ជា​ផ្លូវការ​ ក្រោយគម្រោងសាងសង់​ចំណាយអស់​រយៈពេលជាង ៥ ឆ្នាំនៅឯទន្លេ Yangtze។ នេះបើតាម​ការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទំនប់វារីអគ្គិសនី Baihetan គឺ​បំពាក់​ជាមួយ​នឹង​ទួរប៊ីន​ទំហំ ១ ជីហ្គាវ៉ាត់​ ចំនួន ១៦ ដែលធ្វើ​ឲ្យ​វា​ក្លាយជា​កន្លែង​ផលិត​វារីអគ្គិសនី​ធំ​បំផុត​ទី ២ នៅក្នុងប្រទេស និង​លើ​ពិភពលោក បន្ទាប់​ពីគម្រោង​ឈ្មោះ Three Gorges Project ដែល​ស្ថិតលើ​ទន្លេ Yangtze ដូចគ្នា។​

គម្រោងដែលទើប​បញ្ចប់​ការ​សាងសង់​ថ្មីៗនេះ​ ត្រូវបាន​គេ​សន្និដ្ឋាន​ថាអាច​ផលិត​អគ្គិសនី​បាន ៦២,៤៤ ពាន់​លាន​គីឡូវ៉ាត់ម៉ោង​ជារៀងរាល់ឆ្នាំ និងអាច​ជួយ​កាត់​បន្ថយ​ការ​ប្រើធ្យូង​បាន ៩០,៤៥ លានតោន ជាពិសេស​កាត់​បន្ថយ​ការ​បំភាយឧស្ម័នពុល​បាន ២៤៨,៤ លានតោនជារៀងរាល់ឆ្នាំទៀតផង។ នេះបើតាម​ការ​អះអាងពី CCTV។

គួររំលឹកដែរថា គម្រោង Baihetan គឺ​ចាប់ផ្ដើម​សាងសង់​តាំងពីឆ្នាំ ២០១៧ ក្នុងទំហំ​ទឹកប្រាក់​ប្រមាណ ១៧០ ពាន់​លាន​យ៉ន់ ឬជាង ២៤ ពាន់​លាន​ដុល្លារ ហើយដោយសារ​វា​មាន​ទីតាំងនៅ​កៀក​នឹង​ភាគខាងកើត​នៃ​ប្រទេសចិន ដូច្នេះ​វា​មាន​តួនាទី​ផ្គត់ផ្គង់​អគ្គិសនី​ទៅកាន់​ទីក្រុង​ទូទាំង​ប្រទេសដែល​នៅ​ភាគខាងកើត៕