ឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បង្ហើបប្រាប់ពីអាជីវកម្ម៦ប្រភេទ ដែលអាចក្លាយជាអ្នកមាន

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ ​​សហគ្រិនវ័យក្មេងនៅកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន CSS Group ​​បាន​បង្ហើប​ប្រាប់​​អំពី​អាជីវកម្ម​ចំនួន ៦​ប្រភេទ ដែល​​​អាច​ផ្តល់​ឱកាស​ឱ្យ​យើង​ក្លាយ​ជា​​អ្នក​មាន​បាន ​​នៅ​ពេល​បច្ចុប្បន្ន​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត ​​​​បាន​ថ្លែង​ក្នុង​វីដេអូ​ចែក​រំលែក​មួយ​ ថា​អាជីវកម្ម​ទាំង​៦​នេះ គឺ​លោក​បាន​​ថ្លឹង​ថ្លែង និង​វាយ​តម្លៃ​ ហើយ​លោកសុទ្ធ​តែ​​បាន​ឆ្លង​កាត់​បទពិសោធន៍​អាជីវកម្ម​ទាំង​៦​នេះ​​​រួច​រាល់​ហើយ ​ព្រម​ទាំង​បាន​សិក្សា​ស្រាវជ្រាវ​​​យ៉ាង​ស៊ី​ជម្រៅ​​ផង​ដែរ ទើប​អាច​ហ៊ាន​យក​ចំណុច​ទាំង​នេះ​ មក​ចែក​រំលែក​ជា​គន្លឹះ​​​ជូន​ដល់​​សាធារណៈជន​បាន។ លោកឧកញ៉ា បាន​បន្ត​ថា អាជីវកម្ម​ទាំង​៦ ​​ដែល​អាច​ក្លាយ​ជា​អ្នក​មាន​​គឺ៖

១. អចលនទ្រព្យ / Real Estate ៖ វិស័យ​អចលនទ្រព្យ នៅ​ទូទាំង​ពិភពលោក ភាគ​ច្រើន​​អ្នក​​វិនិយោគ​លើ​អចលនទ្រព្យ​គឺ​មិនដែល​ខាត​នោះ​ទេ ​​​គ្រាន់​​​អាច​មាន​ចំណេញ​តិច ឬ​ចំណេញ​ច្រើន។

២. សម្ផស្ស / Beauty ៖ នារី១០០នាក់ ទោះមិនចូលចិត្តសម្ផស្សកម្រិតណា ក៏ត្រូវការផាត់មុខមួយដងដែរ ក្នុងជីវិតរបស់គាត់។ អ្នកណាក៏ដោយ នៅពេលមានជីវភាពសមរម្យហើយ គឺចាប់ផ្តើមគិតពីសម្ផស្សនៃរាង្គកាយរបស់ខ្លួន។ មានពាក្យមួយថា “ការតែងខ្លួនរបស់យើង គឺជាអ្វីដែលយើងចង់​បង្ហាញ​​ដល់​គេ”។

៣. កន្លែងកម្សាន្ត / Resorts and Kid Entertainment ៖ លក្ខណៈដូចជា រីស៊ត កន្លែងលំហែកម្សាន្ត ឬកន្លែងក្មេងលេង។

៤. ដឹកជញ្ជូន / Transportation ៖ ប្រទេសកំពុងអភិវឌ្ឍន៍ និងកំពុងរីកចម្រើនអាជីវកម្ម គឺត្រូវការសេវាកម្មដឹកជញ្ជូនជាចាំបាច់បំផុត សម្រាប់ដឹកទំនិញចេញចូល។

៥. ម្ហូបអាហារនិងភេសជ្ជៈ / Foods and Drinks ៖ អ្នកណាក៏ត្រូវការញ៉ាំ ទឹក កាហ្វេ ឬម្ហូប ព្រោះមនុស្សយើង​ត្រូវការ​ហូប​ចុក​ជា​រៀង​រាល់ថ្ងៃ។

៦. បច្ចេកវិទ្យា / Technology ៖ វិស័យបច្ចេកវិទ្យា​នឹង​ផ្ទុះ​នៅ​រយៈពេល៣​ឆ្នាំ ឬ​៥​ឆ្នាំ​ខាង​មុខ​ទៀត ហើយ​កាន់​តែ​ពិសេស​គឺ​​អាជីវកម្ម​លើ​វិស័យ​បច្ចេកវិទ្យា​ពុំ​សូវ​មាន​អ្នក​ប្រកួត​ប្រជែង​នោះ​ទេ ព្រោះ​មាន​ចំនួន​តិច​នៅ​ឡើយ។

លោកឧកញ៉ាបណ្ឌិត បានបញ្ជាក់បន្ថែម​ថា ទោះ​យ៉ាង​ណា​ក្តី ដើម្បី​បង្កើត​អាជីវកម្ម​អ្វី​មួយ​ ត្រូវ​តែ​មាន​ការ​វាយ​តម្លៃ​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុន ដូចជា ត្រូវ​មើល​ពី​គូ​ប្រជែង​​របស់​យើង យើង​ត្រូវ​មើល​ពី​គោលដៅ​បន្ទាប់​របស់​គេ ហើយ​​អាជីវកម្ម​មួយៗ មិនងាយស្រួល​ដូច​ការ​គិត​នោះ​ទេ។

សូមជម្រាបជូន​ថា លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ ​​ជា​សហគ្រិនជោគជ័យ​វ័យក្មេង​មួយ​រូប​នៅកម្ពុជា ដែល​លោក​មានអាជីវកម្មក្នុងដៃរហូតដល់ទៅ ១៥ កន្លែង។ អាជីវកម្មរបស់លោកឧកញ៉ា គឺលក្ខណៈ​ពហុវិស័យ​ទៅ​លើវិស័យ​ជាច្រើនដូចជា វិស័យអចលនទ្រព្យ, ម្ហូបអាហារ, ប្រឹក្សាយោបល់, គ្រឿងអលង្ការ, គ្រឿងសង្ហារឹម, សម្រស់ និងអាជីវកម្មផ្សេង​មួយចំនួនទៀត៕