អ្នកឧកញ៉ា សុខ គង់ ប្រកាសថ្ងៃបញ្ចុះបឋមសិលាសាងសង់ព្រះពុទ្ធបដិមា កម្ពស់ ១០៨ម៉ែត្រ

ជុំវិញ​ឧកញ៉ា

នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២នេះ អ្នកឧកញ៉ា សុខ គង់ ​​អគ្គនាយក​ក្រុមហ៊ុន​ សូគីម៉ិច និង​ជា​​ប្រធាន​ក្រុមហ៊ុន សុខាអូតែល ​បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​សាងសង់​ព្រះពុទ្ធ​បដិមា​ កម្ពស់ ១០៨ម៉ែត្រ នៅ​លើ​ភ្នំ​បូកគោ ក្នុង​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ ខេត្តកំពត និង​បាន​ប្រកាស​ថ្ងៃ​​ធ្វើ​ពិធី​បញ្ចុះ​​បឋមសិលា​សាងសង់ នៅ​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ២០២៣ ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ម្ចាស់​​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​បូកគោថ្មី​​ ​​បាន​បង្ហើប​ឱ្យ​ដឹង​​​កាល​​ចុង​សប្តាហ៍​កន្លង​ទៅ​ថា ក្រុមហ៊ុន​របស់​លោក មានគំរោង​សាងសង់ រូបសំណាកព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំ​ នៅលើខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែ​៥០០ ខណៈរចនា​បទ​បដិមានេះ នឹង​ត្រូវបានឌីសាញឡើងវិញ ស្របតាមរចនាបទបដិមាខ្មែរ។ អ្នកឧកញ៉ា ​​បាន​បង្ហើប​ឱ្យ​ដឹង​ទៀត​​ថា ក្រុមហ៊ុន​ គ្រោង​នឹង​ចំណាយ​​ថវិកា​ពី ៣០​លាន​ដុល្លារ ទៅ ៤០​លាន​ដុល្លារ ដើម្បី​សាងសង់​រូប​សំណាក​ព្រះពុទ្ធ​បដិមា​ខ្ពស់​ជាង​គេ​បំផុត​លើ​ពិភពលោក។

គួរបញ្ជាក់​ថា​ គោលបំណងនៃការសាងសង់រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ គឺ​ដើម្បីជា​ទីសក្ការៈដ៏ថ្លៃថ្លា​ឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើន​រុងរឿង និងសុខ​សន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំង​ប្រទេស​កម្ពុជា។ ម្យ៉ាងវិញទៀត ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះ ក៏នឹង​ជួយរួមចំណែកទ្រទ្រង់ ដល់វិស័យ​ព្រះពុទ្ធ​សាសនា និងការ​អភិវឌ្ឍទេសចរណ៍វប្បធម៌ ជាពិសេសទៀតនោះ នឹង​អាច​ទាក់ទាញ​​​ភ្ញៀវទេសចរជាតិ និង​អន្តរជាតិរាប់លាននាក់​ក្នុង​មួយឆ្នាំៗ មក​កាន់​តំបន់​​ភ្នំបូកគោ៕