លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ មានសិស្សនិទ្ទេស A ជាង១ពាន់នាក់

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងអប់រំយុវជន និងកីឡា ប្រកាសលទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០២២នេះ ដោយមានសិស្សជាប់ ៩០ ៩៥០នាក់ស្មើនឹង ៧២.៣៣% និទ្ទេស A ១០៤៩នាក់, និទ្ទេស B ៧២៣២នាក់, និទ្ទេស C ១៩០៥៣នាក់, និទ្ទេស D ៣១ ១៦៦នាក់ និងនិទ្ទេស E ៣២ ៤៥០នាក់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ រយៈពេល ២ថ្ងៃ គឺថ្ងៃទី៥-៦ ធ្នូ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕