វិស័យកីឡានៅតំបន់អឺរ៉ុប គឺជាប្រភពចំណូលដ៏ធំមួយមិនចាញ់វិស័យឯទៀតឡើយ ពោលបើសិនជាអត្តពលិករូបណាមានសមត្ថភាពល្អ ពួកគេអាចរកចំណូលបានរាប់រយលានដុល្លារឯណោះ។
តួយ៉ាងដូចជា Lionel Messi ដែលជាកីឡាករបាល់ទាត់លំដាប់ពិភពលោក គឺជាអត្តពលិកដែលមានចំណូលខ្ពស់បំផុតលើលោក ពោលក្នុងមួយឆ្នាំៗបុរសម្នាក់នេះរកបានខ្ទង់ ១៣០ លានដុល្លារឯណោះ។
ដោយឡែក បើតាមការចុះផ្សាយពី Totalsportal បានទម្លាយថា បច្ចុប្បន្នមានអត្តពលិក ១០ រូបដែលធ្លាប់កើបលុយពីវិស័យកីឡាបានខ្ទង់ពាន់លានដុល្លារឯណោះ ខណៈពួកគេគឺ៖
10/ Anna Kasprzak កីឡាការនីប្រណាំងសេះ ធ្លាប់រកបាន ១ ពាន់លានដុល្លារ
9/ Ion Tiriac អតីតកីឡាករវាយកូនបាល់ ធ្លាប់រកបាន ១,០២ ពាន់លានដុល្លារ
8/ Floyd Mayweather កីឡាប្រដាល់ ធ្លាប់រកបាន ១,០៨ ពាន់លានដុល្លារ
7/ Roger Federer កីឡាករវាយកូនបាល់ ធ្លាប់រកបាន ១,០៩ ពាន់លានដុល្លារ
6/ Lionel Messi កីឡាករបាល់ទាត់ ធ្លាប់រកបាន ១,១៥ ពាន់លានដុល្លារ
5/ LeBron James កីឡាករបាល់បោះ ធ្លាប់រកបាន ១,១៦ ពាន់លានដុល្លារ
4/ Tiger Woods កីឡាករវាយកូនហ្គោល ធ្លាប់រកបាន ១,២ ពាន់លានដុល្លារ
3/ Cristiano Ronaldo កីឡាករបាល់ទាត់ ធ្លាប់រកបាន ១,២៥ ពាន់លានដុល្លារ
2/ Michael Jordan អតីតកីឡាករបាល់បោះ ធ្លាប់រកបាន ១,៧ ពាន់លានដុល្លារ
1/ Vince McMahon អតីត CEO ក្រុមហ៊ុនកីឡាចំបាប់អាជីព WWE ធ្លាប់រកបាន ២,៥ ពាន់លានដុល្លារ៕