លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិក្រោយ

អន្តរជាតិ

នាថ្ងៃទី ២៣ ធ្នូ ២០២២ នេះ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាស​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ថា លោក​នឹង​បន្ត​ឈរឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ សម្រាប់​អាណត្តិក្រោយ​ទៀត ដែល​ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នាខែ​ឧសភា ឆ្នាំក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“គណបក្សដែលទើបបង្កើតថ្មី United Thai Nation Party បាន​ស្នើ​ និង​គាំទ្រ​ខ្ញុំ​ក្នុងការ​ក្លាយជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​អាណត្តិក្រោយ ហើយ​ខ្ញុំ​សូមប្រកាស​ថា ខ្ញុំសម្រេចចិត្ត​ឈរឈ្មោះជា​បេក្ខភាព​នាយករដ្ឋមន្ត្រី សម្រាប់​ការ​បោះឆ្នោតឆ្នាំក្រោយ”។ នេះ​បើតាម​សម្ដី​របស់​លោក ​ប្រាយុទ្ធ​ ​ប្រាប់​ទៅកាន់​បណ្ដាញ​សារព័ត៌មាន។

សូមជម្រាបដែរថា លោក ​ប្រាយុទ្ធ ត្រូវបានគេរំពឹងយ៉ាងខ្ពស់ថា នឹងចាកចេញពីគណបក្ស Palang Pracharath (PPRP) ដែលដឹកនាំក្រុមចម្រុះកំពុងកាន់អំណាច ខណៈគណបក្សមួយនេះ​បាន​ប្រកាស​ថា ឧបនាយករដ្ឋមន្ត្រីស្តីទី Prawit Wongsuwan ក៏​នឹង​ក្លាយជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​អាណត្តិ​ក្រោយ​ផងដែរ។

គួររំលឹកដែរថា កាលពីខែកញ្ញា តុលាការធម្មនុញ្ញបានសម្រេចថា ការកំណត់អាណត្តិរយៈពេល ៨ ឆ្នាំរបស់លោក ប្រាយុទ្ធ ជានាយករដ្ឋមន្ត្រីនឹងបញ្ចប់នៅឆ្នាំ ២០២៥។

ដោយឡែក កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​មិន​ទាន់ត្រូវ​បាន​គេ​សម្រេច​ទេ ប៉ុន្តែ​ប្រសិន​បើ​សភាមិន​ត្រូវ​បាន​រំលាយ​ចោល​ឆាប់ៗ​ទេ នោះសភា​នឹង​ត្រូវ​បញ្ចប់​អាណត្តិ​នៅ​ខែ​មីនា ដោយ​កំណត់​ដំណាក់​កាល​បោះ​ឆ្នោត​នៅ​ខែ​ឧសភា៕