គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី ២០ ធ្នូនេះ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ១០,៩ លាននាក់។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយអភិបាលខេត្តទេសចរណ៍ថៃ លោក Yuthasak Supasor។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
“ក្នុងចំណោមភ្ញៀវទេសចរណ៍អន្តរជាតិទាំងនោះ មានប្រជាជនម៉ាឡេស៊ី ឥណ្ឌា និងឡាវ ច្រើនជាងគេ”។ នេះបើតាមសម្ដីរបស់លោកបានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មាន ជាមួយក្ដីសង្ឃឹមតួលេខអាចកើនលើស ១១,៥ លាននាក់មុនដាច់ឆ្នាំនេះ។
សូមជម្រាបដែរថា វិស័យទេសចរណ៍នៅប្រទេសថៃ គឺជាសសរសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសជាប់កម្ពុជា ហើយនៅឆ្នាំក្រោយរដ្ឋាភិបាលរំពឹងថា អាចបើកទ្វារស្វាគមន៍ភ្ញៀវអន្តរជាតិរហូតដល់ ២២ លាននាក់៕