TSMC គ្រោងស្កាត់ជួបដៃគូអាជីវកម្ម សម្រាប់ការសាងសង់រោងចក្រតំបូងនៅអឺរ៉ុប

អន្តរជាតិ

ក្រុមហ៊ុន​ផលិត​បន្ទះឈីប​តៃវ៉ាន់ Taiwan Semiconductor Manufacturing Company Ltd ហៅកាត់ TSMC កំពុង​ត្រៀម​ចរចា​ ជាមួយ​ដៃគូ​អាជីវកម្ម​សម្រាប់​ការផ្គត់ផ្គង់​ គម្រោងសាងសង់​រោងចក្រ​តំបូង​នៅ​អឺរ៉ុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយ​ពី CNA បាន​បង្ហាញថា រោងចក្រតំបូងនៅអឺរ៉ុប​របស់ TSMC នឹងមាន​វត្តមាន​នៅប្រទេសអាល្លឺម៉ង់ ហើយ​ក្រុមហ៊ុនតៃវ៉ាន់​នឹងបញ្ជូន​នាយកប្រតិបត្តិ​ជាន់ខ្ពស់​មួយ​ក្រុម​ ទៅអាល្លឺម៉ង់​នាដើមឆ្នាំក្រោយ ដើម្បី​ពិភាក្សា​កញ្ចប់​ជំនួយ​ពី​រដ្ឋាភិបាល ក៏​ដូចជា​សិក្សា​ពី​មូលដ្ឋាន​នៅ​ទីនោះ។

សូមជម្រាបដែរថា TSMC ក្រុមហ៊ុនផលិត​បន្ទះឈីប​ធំ​បំផុត​លើលោក និងជា​ក្រុមហ៊ុន​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​អាស៊ី បាន​ទម្លាយកាលពីឆ្នាំទៅថា កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង នៃការពិនិត្យឡើងវិញ សម្រាប់ការពង្រីកសក្តានុពល​ចូលទៅប្រទេសអាល្លឺម៉ង់ ដែលជា​សមាជិក​នៃ​តំបន់អឺរ៉ុប។

បន្ថែមពីនោះ កាលពីដើមខែនេះ TSMC បាននិយាយថា ខ្លួននឹងបង្កើនការវិនិយោគដែលបានគ្រោងទុកច្រើនជាងបីដង នៅរោងចក្រអារីហ្សូណាថ្មីរហូតដល់ ៤០ ពាន់លានដុល្លារ ដែលធ្វើឲ្យពួកគេក្លាយជាវិនិយោគិនបរទេសដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក៕