មហាសេដ្ឋីអាមេរិករបូតលុយ ៦៦០ ពាន់លានដុល្លារ ខណៈស្ដេចត្រាញ់ចិនក៏ខាតបង់មិនណយ

អន្តរជាតិ

ឆ្នាំ ២០២២ អាចនិយាយបានថា ជាសុបិន្តដ៏អាក្រក់បំផុតមួយសម្រាប់ក្រុមអ្នកជំនួញធំៗ ដ្បិតតាំងពីបើកទំព័រ រហូតដល់ជិតបញ្ចប់ឆ្នាំ ស្ថានការណ៍​សេដ្ឋកិច្ច​ហាក់​មិនសូវអំណោយផល​ទាល់តែសោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួយ៉ាង ​ទស្សនាវដ្ដី Forbes បាន​រាយការណ៍​ថា គិតត្រឹមឆ្នាំ ២០២២ ទ្រព្យសម្បត្តិ​មហាសេដ្ឋីអាមេរិក​បាន​បាត់បង់​អស់​ប្រហែល ៦៦០ ពាន់លានដុល្លារ ហើយក្នុងនោះ Elon Musk ខាតបង់ច្រើនបំផុត ស្របពេលលោក Phil Knight សហស្ថាបនិក​ក្រុមហ៊ុន Nike របូតលុយច្រើនបន្ទាប់ ១៨,៣ ពាន់លានដុល្លារ។

ដោយឡែក មហាសេដ្ឋីចិនវិញ​ក៏​ខាតបង់​មិនចាញ់គ្នា​ប៉ុន្មានឡើយ ពោល​ពួកគេ​បាន​របូតលុយ​សរុប ៦២០ ពាន់លានដុល្លារ ដោយសារ​វិបត្តិ​អចលនទ្រព្យ​រ៉ាំរ៉ៃ​ គួបផ្សំ​នឹង​សេដ្ឋកិច្ចសកល​មិន​អំណោយផលផង។

ក្នុងចំណោម​មហាសេដ្ឋីចិន​ទាំងអស់ Jack Ma របូតលុយ​ច្រើន​បំផុត ១៣,១ ពាន់​លាន​ដុល្លារ អតីត​មហាសេដ្ឋី​ស្រី​មាន​បំផុត​នៅអាស៊ី Yang Huiyan របូង ១១,៦ ពាន់​លាន​ដុល្លារ។ នេះ​បើតាម​របាយការណ៍​ចុះផ្សាយ​ដោយ Forbes៕