៩ខែចុងក្រោយ វិនិយោគិនរបូតលុយជាង ១០០ ពាន់លានដុល្លារ ​ក្នុងវិស័យរូបិយប័ណ្ណឌីជីថល

អន្តរជាតិ

​សេដ្ឋកិច្ច​សកល​ដែល​កំពុង​ប្រឈម​ហានិភ័យ​នៃ​ការ​កើតមាន​វិបត្តិសេដ្ឋកិច្ច បាន​ជះ​ឥទ្ធិពល​ជាខ្លាំង​ដល់​វិស័យ​នានា ជាពិសេស​គឺ​វិស័យ​ទើប​នឹង​រីកដុះដាល រូបិយប័ណ្ណ​ឌីជីថល ឬ Cryptocurrency។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយ​ពី Forbes បានទម្លាយថា ទឹកប្រាក់ប្រហែល ១១៦ ពាន់​លាន​ដុល្លារ ត្រូវបាន​បាត់បង់​ពី​ទីផ្សារ​គ្រីបតូ គិត​ចាប់តាំងពីខែមីនា រហូតដល់​ពេលបច្ចុប្បន្ន។

ទឹកប្រាក់​ដែល​បាត់បង់​នោះ គិត​ចំពោះ​តែ​បុគ្គល​មាន​ទ្រព្យច្រើន​បំផុត​ក្នុងវិស័យ​មួយ​នេះ​តែ ១៧ នាក់​ប៉ុណ្ណោះ ខណៈ ១៥ នាក់​គឺ​ខាតបង់​លុយ​អស់​ជាងពាក់កណ្ដាល ស្របពេល ១០ រូប​ត្រូវបាន​បាត់បង់​ងារ​ជា​មហាសេដ្ឋី​ថែមទៀត។

ក្នុងនោះផងដែរ បុគ្គលដែលរបូតលុយច្រើនបំផុត​គឺ ស្ថាបនិក Binance លោក Changpeng Zhao ដែល​ធ្លាប់​មាន​លុយជាង ៦៥ ពាន់​លាន​ដុល្លារ តែបច្ចុប្បន្ន​នៅសល់តែ ៤,៥ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ស្របពេល​សហស្ថាបនិក Sam Bankman-Fried ដែលធ្លាប់​ទទួល​ងារជា​មហាសេដ្ឋី​វ័យក្មេង ធ្លាក់ខ្លួន​ពី ២៤ ពាន់​លាន​ដុល្លារ រហូតដល់​គ្មាន​អ្វីសោះ​កាលពី​ពេលថ្មីៗនេះ៕