លោកឧ​កញ៉ា គីម ហ៊ាង វាយត​ម្លៃ​ថា​ ម្ចា​ស់​អា​ជីវ​ក​​ម្មខ្លាំង ឬបុគ្គ​លិក​ឆ្លាត ទើបអាចឈរជើង​បានក្នុង​ស​ម័​យ​ Cov​id1​9 ​នេះ​

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia និងជា​អគ្គនា​យកក្រុមហ៊ុន ខ្មែររៀល អ៊ីស្ទេត បានលើកឡើងថា មានតែម្ចាស់អាជីវកម្មខ្លាំង និងបុ​គ្គលិកឆ្លាត ទើបអាចឈរជើងបានក្នុងសម័យ Covid19 ដ៏សាហាវមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ ស្របពេលដែលវីរុសថ្មី Covid 19 បាននិងកំពុងធ្វើឲ្យពិភព​លោកមា​ន​ការច្របូកច្របល់ សេដ្ឋកិច្ចធ្លាក់ចុះ ហើយក៏ជាការព្រួយបារម្ភផងដែរចំពោះកម្ពុជា។

លោកឧកញ៉ា គីម ហ៊ាង ប្រឡូកក្នុងវិស័យអចលទ្រព្យ ប្រមាណជាង១០ឆ្នាំមក​ហើយ​នេះ បានមើលឃើញពីបញ្ហាដ៏ស្មុគស្មាញនេះ ដោយអះអាងថា ក្នុងកាលៈទេសៈនេះ មានតែម្ចាស់អាជីវកម្មខ្លាំង និងបុគ្គលិកឆ្លាត ទើបអាចឈរជើងបានក្នុងសម័យ Covid19 ដ៏សាហាវមួយនេះបាន។

ពាក់ព័ន្ធនឹងចំនុចនេះ លោកឧកញ៉ា បានលើកយកទស្សនៈសំខាន់ៗចំនួន៥ចំនុច​ ដែលជាការឆ្លើយ​តបនឹងការរីករាលដាល់នៃវិបត្តិកូវីដ ១៩ នេះ។ ​ចំនុចទាំង៥នោះ ត្រូវបានលោក ឧកញ៉ា គីម ហ៊ាង រៀបរាប់ដូច្នេះថា ៖

១.ក្នុងនាមជាម្ចាស់អាជីវកម្ម លោកអ្នកត្រូវធ្វើការអោយបានខ្លាំងជាង និងឆ្លាតជាងមុន ព្រោះក្រុមហ៊ុនធំនឹងរួមមកធម្យម ក្រុមហ៊ុនធម្យមនឹងរួមមកតូច ហើយក្រុមហ៊ុនតូចនឹង​ត្រូវក្ស័យទុន ២. ក្នុងនាមជាបុគ្គលិក លោកអ្នកត្រូវធ្វើការអោយបានច្រើនជាងមុន និងឆ្លាតជាងមុន ដើម្បីរក្សាការងាររបស់ខ្លួន ព្រោះក្រុមហ៊ុននឹងកាត់បន្ថយ ឬផ្អាកកា​រងារ​បុគ្គលិកមួយចំនួន ដែលមិនសូវចាំបាច់ ដើម្បីបន្ថយបន្ទុក​នៃការចំណាយ​របស់ខ្លួន ៣. មានតែម្ចាស់អាជីវកម្មខ្លាំង និងបុគ្គលិកឆ្លាត ទើបអាចឈរជើងបានក្នុងសម័យ Covid19 ដ៏សាហាវមួយនេះ ៤. ក្រោយចប់ Covid19 ពិភពលោកនឹងមានមនុស្សថ្មី ដែលមានសីលធម៌ជាងមុន មានអនាម័យជាង និងល្អជាងមុន និងចំនុចទី៥. សូមគោរព និងធ្វើតាមសេចក្តីប្រកាសនានា របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីទ​ប់ស្កាត់ និងកំចាត់ Covid19 អោយអស់ពីផែនដីអោយបានឆាប់បំផុត។

លោកឧកញ៉ា គីម ហ៊ាង អះអាងថា អ្វីៗទាំងនេះ គឺគ្រាន់តែលើឡើង ដើម្បី​ការរីក​ចម្រើន​ប្រកបដោយនិរន្តភាពនៅកម្ពុជាប៉ុណ្ណោះ៕ អត្ថបទ៖ សិរីការ