ឆ្នាំ​២០២២នេះ ក្រសួងដែនដី ​ប្រមូល​ចំណូល​ថវិកា​ជាតិ​ប្រមាណ​ជិត​ ៩០លាន​ដុល្លារ​

សង្គម​ និង​សេដ្ឋកិច្ច

ត្រឹម​ឆ្នាំ​២០២២នេះ​ ក្រសួង​រៀប​ចំដែន​ដី​នគរ​រូបនីយកម្ម​ និង​សំណង់​ បាន​ប្រមូល​ចំណូល​ក្នុង​វិស័យ​ដី​ធ្លី​ និង​សំណង់​បាន​ចំនួន ៣៦៧ ១៣៩៨៩៦ ០៥០រៀល ពោល​ជិត​ ៩០លាន​ដុល្លារ​ ចូល​ក្នុ​ង​ថវិកា​ជាតិ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀប​ចំដែន​ដី​ ដែល​បាន​បង្ហាញ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០២២​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៣​ នៅ​ថ្ងៃ​ទី​២៧ ធ្នូ​នេះ​ បាន​ឱ្យ​ដឹង​ថា​ ការប្រមូលចំណូលរបស់ក្រសួងដែនដី ក្នុងឆ្នាំ២០២២នេះ រួមមាន៖

ទី១៖ ចំណូលរបស់រដ្ឋបាលកណ្តាលចំនួន ៨ ៣៦៨ ០៩១ ៦៤០រៀល ក្នុងនោះមាន សេវាសំណង់ទូទៅចំនួន ៧ ១៨០ ៣១០ ៤០០រៀល, សេវាសំណង់លើសសន្ទស្សន៍ ១ ១៦៦ ០០០ ០០០រៀល, សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិកចំនួន ១០ ៤៩៩ ២០០រៀល និងចំណូលជួលអចលនវត្ថុចំនួន ១១ ២៨២ ០៤៤រៀល។

ទី២៖ ចំណូលរបស់មន្ទីររៀបចំដែនដី តាមបណ្តារាជធានីខេត្តចំនួន ៣៥៨ ៧៧១ ៨០៤ ៤១០រៀល ក្នុងនោះមាន៖ សេវាសុរិយោដី ចំនួន ៧១ ៨២៨ ៣៦០ ១១០ រៀល, សេវាសំណង់ទូទៅ ចំនួន ៤៦ ៤៤២ ៨៦៥ ១០០រៀល និង ពន្ធប្រថាប់ត្រាចំនួន ២៤១ ០០០ ៥៧៩ ២០០រៀល។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ការប្រមូលចំណូលពីវិស័យដីធ្លី និងសំណង់ ក្នុងឆ្នាំ២០២២នេះមានការថយ ចុះប្រមាណ ២២.២៦ភាគរយ បើធៀបនឹងឆ្នាំ២០២១៕