ចិន នឹងបញ្ឈប់ការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរណ៍ ចាប់ពីដើមឆ្នាំក្រោយ

អន្តរជាតិ

មួយរយៈកាលចុងក្រោយនេះ មាន​ការ​ផ្ទុះឡើងវិញ​នូវជំងឺ​រាតត្បាត​កូវីដ ១៩ ជាខ្លាំងនៅប្រទេសចិន ហើយ​ប្រជាជន​ប្រមាណ ៤ ០០០ នាក់​ត្រូវបាន​រកឃើញ​វិជ្ជមាន​នៃជំងឺ​មួយ​នេះ​ជារៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះជា​ជំងឺ​កូវីដ ១៩ មាន​ការ​ផ្ទុះ​ឡើង​ជាថ្មី​ក្ដី ប៉ុន្តែ​រដ្ឋាភិបាល​បាន​ទម្លាយ​ថា ពួកគេ​នឹង​បញ្ឈប់​ការ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​ភ្ញៀវទេសចរណ៍ ដែល​មក​កម្សាន្ត​នៅ​ប្រទេសចិន ចាប់ពី​ថ្ងៃទី ០៨ មករា ២០២៣ តទៅ បន្ទាប់​ពី​មាន​ការ​បិទព្រំដែន​អស់​រយៈពេល​ប្រហែល ៣ ឆ្នាំ។

យោងតាម​ការ​ចុះផ្សាយ​ពី BBC បាន​ឲ្យដឹងថា មូលហេតុដែល​រដ្ឋាភិបាល​ធ្វើការ​សម្រេចចិត្ត​បែបនេះ ដោយសារ​សេដ្ឋកិច្ច​ក្នុង​ស្រុក​កំពុង​ស្ថិត​ក្នុង​សភាព​អាប់អួរ ណាមួយ​វិបត្តិ​អចលនទ្រព្យ​ផង គួបផ្សំ​សេដ្ឋកិច្ច​សកល​ក៏​យ៉ាប់យ៉ឺនទៀត ដូច្នេះ​រដ្ឋាភិបាល​ត្រូវបង្ខំ​ចិត្ត​ស្ដារ​សេដ្ឋកិច្ច​តាម​រយៈ​វិស័យ​ទេសចរណ៍​ឡើងវិញ។

យ៉ាងណា បើទោះ​ជា​រដ្ឋាភិបាល​ប្រកាស​បើក​ច្រកព្រំដែន​វិញ​ក្ដី ប៉ុន្តែ​ពួកគេ​នៅ​តម្រូវ​ឲ្យ​ភ្ញៀវទេសចរណ៍​មាន​ឯកសារ​ពិនិត្យ​កូវីដ ១៩ និង​កំណត់​ជើង​ហោះហើរ​ជា​បណ្ដោះអាសន្ន ដើម្បី​តាមដាន​ស្ថានការណ៍​បន្តសិន៕