សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្អាកនាំអង្ករស និងស្រូវចេញទៅក្រៅប្រទេស ដើម្បីសម្រាប់ផ្គត់ ផ្គង់នៅក្នុងស្រុកនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងមានវិបត្តិ និងការផ្ទុះឡើងនូវជំងឺកូវីដ ១៩ ។
សម្តេចតេជោ ហ៊ុន សែន នាយដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការតែងតាំង និងកែសម្រួលសមាសភាពសមាជិករដ្ឋាភិបាល នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ នេះ ថា ប្រទេសកម្ពុជាបាននាំអង្ករ និងស្រូវចេញមានតែប្រទេសវៀតណាម និងប្រទេសថៃតែប៉ុណ្ណោះ ។
ជាមួយគ្នានេះ សម្តេតេជោ ហ៊ុន សែន បញ្ជាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំទំលាក់ថវិកាទៅឱ្យរោងមាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញាអង្ករ និងស្រូវពីប្រជាពលរដ្ឋកម្ពុជា និងរក្សាតម្លៃស្រូវ របស់កម្ពុជាផងដែរ។
សម្តេចតេជោបញ្ជាក់ថា បទរបស់សម្តេចតេជោ ហ៊ុន សែន នឹងចាប់ផ្តើមអនុវត្តចាប់ពីវេលាម៉ោង ២៣: ៥៩ ថ្ងៃទី ៥ ខែមេសាឆ្នាំ ២០២០ ខាងមុខនេះ រហូតដល់មានការចេញបទបញ្ជាថ្មី៕