ពេលបើកទំព័រឆ្នាំ ២០២៣ ភ្លាម រដ្ឋាភិបាលថៃ នឹងប្រកាសលក់មូលបត្របំណុលរហូតដល់ ២៩៧ ពាន់លានបាត ក្នុងរយៈពេលតែ ៣ ខែប៉ុណ្ណោះ ពោលគឺពីខែមករា រហូតដល់មីនា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពី Bangkokpost បានបង្ហាញថា ការដាក់លក់មូលបត្របំណុលប្រហែល ៨,៦ ពាន់លានដុល្លារខាងលើត្រឹមត្រីមាសទី ១ ដោយសាររដ្ឋាភិបាលមានបំណងចង់រៀបចំរចនាសម្ព័ន្ធ និងគ្រប់គ្រងបំណុលឡើងវិញ។
សូមជម្រាបដែរថា មូលបត្របំណុលជិត ៣០០ ពាន់លានបាតនោះ គឺនឹងដាក់លក់តែលើទីផ្សារក្នុងស្រុកប៉ុណ្ណោះ៕