សម្ដេច ហ៊ុន សែន ស្នើសុំឱ្យមានការពន្យារពេលបង់ប្រាក់ បង់ថ្លៃជួលផ្ទះ ទិញផ្ទះ ក្នុងកំឡុងពេលបញ្ហាCovid-19នេះ

សង្គម​ និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ នៅក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងនូវចំណុចសំខាន់ៗចំនួន០៨ចំនុច ទាក់ទងទៅនូវវិធានការក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជា។ ក្នុងនោះផ្ទាល់សម្ដេចក៏បានលើកឡើង១ចំណុច ដែលទាក់ទងនឹងការពន្យាពេលនៃការបង់ការប្រាក់ បង់ថ្លៃជួលផ្ទះ បង់ទិញផ្ទះ ដើម្បីជួយសម្រួលប្រជាពលរដ្ឋដែលកំពុងជួបវិបត្តិនៃការរាតត្បាត Covid-19។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះសម្ដេចបានពោលថា “ស្នើសូមអោយគ្រប់វិស័យឯកជន និងវិស័យឯកជនទាំងអស់ត្រូវមានការយោគយល់គ្នាក្នុងការប្រកបរបរអាជីវកម្ម ដើម្បីកាត់បន្ថយនូវការបង់រៀងៗខ្លួន ដូចជាការពន្យានៃការបង់ការប្រាក់ បង់ថ្លៃជួយផ្ទះ បង់ផ្ទះទិញ ដើម្បីចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសយើង ដែលកំពុងតែជួបបញ្ហាក្នុងរយៈពេលខ្លីនេះ”។
អត្ថបទដោយ៖ នឹម ផានុន (Pranun)
ប្រភព៖ business-cambodia